/628e12980d855_1653478020_medium.jpg)
- 2022-05-25 04:28:24
- បាល់ទាត់
Klopp ឈ្នះពានអ្នកចាត់ការឆ្នើម PL ប្រចាំរដូវកាលឆ្នាំ២០២១/២២
- 2022-05-25 04:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ឈ្នះពានអ្នកចាត់ការឆ្នើម PL ប្រចាំរដូវកាលឆ្នាំ២០២១/២២
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការ Liverpool បានឈ្នះពានអ្នកចាត់ការឆ្នើមរបស់ Premier League ប្រចាំរដូវកាលឆ្នាំ២០២១/២២ នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់លីគកំពូលនេះផ្ទាល់។
នៅក្នុងរដូវកាលនេះ លោក Klopp បានដឹកនាំ Liverpool ក្នុងក្របខ័ណ្ឌ PL ចំនួន ៣៧ប្រកួត ឈ្នះ២៧ប្រកួត ចាញ់២ប្រកួត និងស្មើ៨ប្រកួត ដោយជួយក្លឹបឈរក្នុងតារាងប្រកួតលីគកំពូលនេះនៅចំណាត់ថ្នាក់ទី២ មាន៩២ពិន្ទុ ដោយចាញ់ក្លឹប Manchester City ដែលមានក្លឹបឈ្នះពាន PL នេះតែមួយពិន្ទុប៉ុណ្ណោះ។
នេះជាលើកទី២ហើយសម្រាប់អ្នកចាត់ការ Liverpool រូបនេះដែលបានឈ្នះពានខាងលើ ដោយកាលពីលើកទីដំបូងគឺលោកឈ្នះនៅរដូវកាលឆ្នាំ២០១៩/២០។
ចំពោះពានកីឡាករឆ្នើម PL ប្រចាំរដូវកាលនេះគឺបានទៅលើ Kevin De Bruyne រីពានកីឡាករវ័យក្មេងឆ្នើមប្រចាំរដូវកាលនេះគឺ បានទៅលើ Phil Foden ៕