/628e2fb7f18e9_1653485460_medium.jpg)
- 2022-05-25 06:33:59
- បាល់ទាត់
Roma តទល់នឹង Feyenoord ក្នុង Europa Conference League វគ្គផ្ដាច់ព្រ័ត្រយប់នេះ
- 2022-05-25 06:33:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roma តទល់នឹង Feyenoord ក្នុង Europa Conference League វគ្គផ្ដាច់ព្រ័ត្រយប់នេះ
ចន្លោះមិនឃើញ
ការប្រកួតពាន UEFA Europa Conference League ដែលជាពានលំដាប់ទី៣របស់ UEFA បន្ទាប់ពីពាន UEFA Champions League និង UEFA Europa League គឺបានមកដល់ទីបញ្ចប់នៅយប់នេះហើយដោយមានក្លឹប Roma នឹងប៉ះជាមួយ Feyenoord។
រាល់ការប្រកួតនៃក្របខ័ណ្ឌខាងលើសុទ្ធតែបានប្រាក់លើកទឹកចិត្តជារៀងរាល់ប្រកួតពី UEFA ជាពិសេសគឺអ្នកឈ្នះពាន Europa Conference League នេះនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៥.៤លានដុល្លារ។
អ្នកឈ្នះក៏នឹងបានឡើងទៅលេងនៅប្រកួត Europa League ដោយស្វ័យប្រវត្តិទៀតផងនៅរដូវកាលក្រោយប្រសិនបើពួកគេមិនជាប់ក្នុងលីគកំពូលរបស់ខ្លួន យ៉ាងណាចំពោះ Roma ជាប់លេខ៦ ក្នុងតារាងប្រកួត Serie A និង Feyenoord ជាប់លេខ៣ ក្នុងតារាងប្រកួត Eredivise សុទ្ធតែមានជាប់ទៅលេង Europa League ស្រាប់នៅរដូវកាលក្រោយ ដូច្នេះកៅអីដែលសល់ពីក្លឹបទាំងពីរនេះ អាចនឹងចែកទៅក្លឹបផ្សេង៕