
- 2022-05-25 19:11:53
- បាល់ទាត់
Jose ទប់ទឹកភ្នែកមិនជាប់ ក្រោយសាងបានកំណត់ត្រាឈ្នះពាននៅអឺរ៉ុប៥ដង
- 2022-05-25 19:11:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ទប់ទឹកភ្នែកមិនជាប់ ក្រោយសាងបានកំណត់ត្រាឈ្នះពាននៅអឺរ៉ុប៥ដង
ចន្លោះមិនឃើញ
លោក Jose Mourinho បានសម្រក់ទឹកភ្នែកលើទីលាន ក្រោយក្លាយជាអ្នកចាត់ការទី២បានឈ្នះពានរង្វាន់សម្រាប់ក្លឹបអាជីពក្នុងទ្វីបអឺរ៉ុបចំនួន៥ដង បន្ទាប់ពី Roma បានលើកពាន Europa Conference League កាលពីយប់មិញ។
ក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa Conference League ក្លឹបមកពីអ៊ីតាលីបានយកឈ្នះក្លឹបមកពីហុល្លង់ Feyenoord ១-០។ មួយគ្រាប់របស់ Roma ធ្វើបានដោយខ្សែបម្រើប្រយុទ្ធ Nicolo Zaniolo នៅនាទី៣២។ ជ័យជម្នះនេះបានធ្វើឲ្យ Roma បានក្លាយជាក្រុមដំបូងគ្រប់គ្រងពាន Europa Conference League។
ហើយវាក៏បានធ្វើឲ្យលោក Jose Mourinho បានទាន់កំណត់ត្រាលោក Giovanni Trapattoni ក្លាយជាអ្នកចាត់ការឈ្នះពានរង្វាន់សម្រាប់ក្លឹបអាជីពក្នុងទ្វីបអឺរ៉ុបចំនួន៥ដង។ ខាងក្រោមជាកំណត់ត្រាឈ្នះពានរបស់ Mourinho៖