
- 2022-05-25 21:16:12
- បាល់ទាត់
ត្រៀមៗ Salah ញញឹមរក្សាជំហរថា កញ្ជ្រោលចង់សងសឹក Real វិញណាស់
- 2022-05-25 21:16:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមៗ Salah ញញឹមរក្សាជំហរថា កញ្ជ្រោលចង់សងសឹក Real វិញណាស់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah បាននិយាយថា គេពិតជាមានកម្លាំងចិត្តខ្លាំងសម្រាប់ការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រទល់នឹង Real Madrid បន្ទាប់ពីរឿងបានកើតឡើងកាលពីឆ្នាំ២០១៨។
ហង្សក្រហមនឹងត្រូវតទល់ជាមួយក្រុមអធិរាជសនៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីសនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ។ ហើយនេះក៏ជាការធ្វើដំណើរជួបគ្នាម្ដងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL បន្ទាប់ពីក្រុមទាំងពីរធ្លាប់ប៉ះគ្នាកាលពីឆ្នាំ២០១៨ ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។
ក្នុងការប្រកួតកាលពីឆ្នាំ២០១៨ គេចាំបានថា Salah បានទទួលរងរបួស ក្រោយប្រជែងជាមួយខ្សែការពារ Sergio Ramos និងត្រូវបង្ខំចិត្តប្ដូរចេញក្នុងវគ្គទីមួយ។ គ្រាប់បាល់របស់ Karim Benzema និង Gareth Bale បានជួយ Madrid ឈ្នះ Liverpool ៣-១។ និយាយក្នុងសន្និសីទកាសែតនាពេលថ្មីៗ Salah បានលើកឡើងថា ពេលនេះគេបានចេញមកសងសឹកជាមួយ Madrid ហើយ។
“ខ្ញុំពិតជាមានកម្លាំងចិត្ត បន្ទាប់ពីរឿងបានកើតឡើងជាមួយ Real Madrid លើកមុន។ ហើយរឿងដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ គ្រប់គ្នាពិតជាមានការជំរុញទឹកចិត្តដើម្បីឈ្នះ Champions League។ គ្រប់គ្នាពិតជារំភើបសម្រាប់វា”។ សម្ដី Salah៕