/628f76e0bf24d_1653569220_medium.jpg)
- 2022-05-26 05:49:37
- បាល់ទាត់
Mourinhoថា នឹងបន្តជាមួយ Roma ទោះជាមានក្លឹបណាដាក់សំណើចង់បានក៏ដោយ
- 2022-05-26 05:49:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinhoថា នឹងបន្តជាមួយ Roma ទោះជាមានក្លឹបណាដាក់សំណើចង់បានក៏ដោយ
ចន្លោះមិនឃើញ
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយក្រោយឈ្នះពាន UEFA Europa Conference League យប់មិញនេះថា លោកនឹងបន្តដឹកនាំក្លឹប Roma ដដែលទោះជាមានក្លឹបណាផ្សេងដាក់សំណើចង់បានក៏ដោយ។
លោក Mourinho បាននិយាយថា៖" យើងបង្កើតប្រវត្តិសាស្ត្រនៅទីនេះក្នុងថ្ងៃនេះ ឥឡូវមានរឿងជាច្រើននៅក្នុងខួរក្បាលរបស់ខ្ញុំដែលខ្ញុំចង់បញ្ចេញមក។ ខ្ញុំមានការគោរពដ៏ខ្ពង់ខ្ពស់បំផុតទៅដល់ក្លឹបទាំងអស់ដែលខ្ញុំធ្លាប់ដឹកនាំ ប៉ុន្តែនៅក្នុងយប់នេះ ខ្ញុំ ១០០% ជា Roma ហើយព្រោះអ្នកគាំទ្រទាំងនេះពិតជាអស្ចារ្យមែនទែន "។
លោកបានបន្តថា៖" ខ្ញុំនឹងបន្តនៅ Roma គ្មានអ្វីត្រូវសង្ស័យនោះទេ ទោះមានក្លឹបណាដាក់សំណើចង់បាន ក៏ខ្ញុំនៅតែចង់បន្តនៅទីនេះទៀត "។
កាលពីពេលកន្លងទៅនេះ Mourinho ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា មានក្លឹបមួយចំនួនទាក់ទងចង់បានលោកសម្រាប់រដូវកាលខាងមុខ ដែលក្លឹបទាំងនោះក៏មានអតីតក្លឹបមួយចំនួនដែលលោកធ្លាប់ដឹកនាំផងដែរ យ៉ាងណាលោកនិយាយដូចខាងលើនេះ អញ្ចឹងមានសំណើទាំងប៉ុន្មានត្រូវអសារបង់ហើយ។
នេះជាលើកទី១ហើយសម្រាប់ Roma ដែលបានឈ្នះពាន Europa Conference League ខណៈនេះជាលើកទី៥របស់លោក Mourinho ហើយដែលឈ្នះពានអឺរ៉ុប ដោយឈ្នះពាន Champions League ២ដង Europa League ២ដង និង Conference League ១ដង៕