/6290c0411efe4_1653653520_medium.jpg)
- 2022-05-27 05:14:09
- បាល់ទាត់
Pochettinoថា Hakimi ជាអ្នកដឹងរឿង Mbappe បន្តកុងត្រាថ្មីជាមួយ PSG មុនគេបង្អស់
- 2022-05-27 05:14:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettinoថា Hakimi ជាអ្នកដឹងរឿង Mbappe បន្តកុងត្រាថ្មីជាមួយ PSG មុនគេបង្អស់
ចន្លោះមិនឃើញ
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយទៅកាន់សារព័ត៌មាន El Partidazo de COPE ក្នុងថ្ងៃនេះថា ខ្សែការពារ Achraf Hakimi ជាអ្នកដឹងរឿង ខ្សែប្រយុទ្ធ Kylian Mbappe បន្តកុងត្រាថ្មីជាមួយ PSG មុនគេបង្អស់។
លោក Pochettino បាននិយាយថា៖" ខ្ញុំមិនអ្វីដែលភ្ញាក់ផ្អើលរឿងការសម្រេចចិត្តរបស់ Mbappe នោះទេ។ យើងមានភាពជឿជាក់តាំងពីដំបូងថា គេមិនសម្រេចចិត្តភ្លាមៗទេ ដោយនឹងសម្រេចនៅពេលចុងក្រោយនេះ។ អ្នកនៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ PSG ទាំងអស់ដឹងរឿង Mbappe សម្រេចចិត្តនេះគឺមុនកន្លះម៉ោងមុនប្រកាស។ មានតែ Hakimi នោះទេដែលដឹងរឿងហ្នឹងមុនហ្នឹងទៀតគឺដឹងមុនគេបង្អស់ "។
លោកបានបន្តថា៖" ជាផ្លូវការខ្ញុំទើបតែដឹងកន្លះម៉ោងមុនពេលប្រកាសដែរហ្នឹង។ ទោះជាជិតដិតនឹងគេប៉ុណ្ណាក៏ដោយ តែយើងអត់ដឹងទេ។ ខ្ញុំបានលោកប្រធានក្លឹបប្រាប់ទេ។ និយាយទៅច្បាស់ណាស់ Real Madrid ច្បាស់ជាអន់ចិត្តណាស់រឿងនេះ។ អញ្ចឹងខ្ញុំមិនបញ្ចេញមតិអីទៀតទេ ការសម្រេចគឺបានសម្រេចរួចរាល់។ ហើយរឿងនេះគឺផ្ដល់ប្រយោជន៍មនុស្សគ្រប់គ្នា ទាំងក្លឹបយើង លីគបារាំង "។
Mbappe បានចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្មប្រមាណ ៨១ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍៕