
- 2022-05-29 23:41:23
- បាល់ទាត់
ក្រុម All-Star «ស្មោះស្នេហ៍» ឡើងដល់វគ្គ៤ក្រុម ជាប់លេខ៣ពានអន្តរជាតិ MLBB All-Star
- 2022-05-29 23:41:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម All-Star «ស្មោះស្នេហ៍» ឡើងដល់វគ្គ៤ក្រុម ជាប់លេខ៣ពានអន្តរជាតិ MLBB All-Star
ចន្លោះមិនឃើញ
ក្រុមតារាកីឡាអេឡិចត្រូនិកកម្ពុជា ស្មោះស្នេហ៍ (Smos Sne) ធ្វើបានល្អគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ All-Star Showdown 2022 សម្រាប់វិញ្ញាសា Mobile Legends Bang Bang ដែលមាន៦ប្រទេសគឺឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា។
All-Star Showdown 2022 គឺជាព្រឹត្តិការណ៍ប្រកួតកម្សាន្តផ្តោតលើទេពកោសល្យត្រូវបានរៀបចំឡើងដោយ Moonton នៅចុងបញ្ចប់នៃយុទ្ធនាការ ៥១៥ ដែលសហការរៀបចំដោយ Samsung និងម្ចាស់ឧបត្ថម្ភផ្លូវការដូចជា Sting ព្រមទាំងដៃគូ KFC, Ttoy, WOWNOW, Legend, Smart និង Pleng សម្រាប់ដំណាក់កាលទី១ដែលមានតារាចម្រៀង ថេណា ជាអ្នកចាត់ការក្រុម All Star។ ក្រុម ស្មោះស្នេហ៍ ធ្វើបានល្អសម្រាប់ការប្រកួតក្នុងប្រទេសដើម្បីទទួលបានប្រាក់រង្វាន់១៥០០ដុល្លារអាមេរិកនិងបានក្លាយជាក្រុមតំណាងឲ្យកម្ពុជាទៅប្រកួតដំណាក់កាលទី២ជាមួយក្រុម៥ផ្សេងទៀតមកពីប្រទេស៥។
សម្រាប់ដំណាក់កាលទី២ដែលជាការប្រកួតលក្ខណៈអន្តរជាតិ ក្រុមស្មោះស្នេហ៍ ស្ថិតនៅពូល B ដោយប្រកួតថ្ងៃទី១បានយកឈ្នះក្រុមសិង្ហបុរី Team Skywee ដោយលទ្ធផល ១-០ និងថ្ងៃទី២បានយកឈ្នះក្រុមមីយ៉ាន់ម៉ា Clover ដោយលទ្ធផល ១-០ ដើម្បីឈរលេខ១ក្នុងពូលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមស្មោះស្នេហ៍បានជួបនឹងក្រុមលេខ២ក្នុងពូល B ជាមួយគ្នាគឺ Clover ប៉ុន្តែបានចាញ់ដោយលទ្ធផល ២-១ វិញ។ ក្រុម Clover បានឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបក្រុមឥណ្ឌូណេស៊ី Nevermind ប៉ុន្តែបានចាញ់ដោយលទ្ធផល ៣-០ ដូច្នេះ ក្រុមឥណ្ឌូណេស៊ី Nevermind បានក្លាយជាជើងឯក All-Star Showdown 2022។
ក្រុមស្មោះស្នេហ៍ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃដំណាក់កាលអន្តរជាតិទទួលបានប្រាក់ ៣៥០០ដុល្លារបន្ថែមទៀត ដូច្នេះក្រុមតំណាងកម្ពុជាមួយនេះទទួលបានប្រាក់រង្វាន់ទាំងអស់ ៥០០០ដុល្លារអាមេរិក។ ចំពោះប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍ All-Star Showdown 2022 គឺចំនួន ២៥០០០ដុល្លារអាមេរិក៕