
- 2022-05-30 00:32:59
- បាល់ទាត់
Thierry Henry ថា ពាន Ballon d’Or នឹងបានទៅលើកីឡាករម្នាក់នេះ
- 2022-05-30 00:32:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Thierry Henry ថា ពាន Ballon d’Or នឹងបានទៅលើកីឡាករម្នាក់នេះ
ចន្លោះមិនឃើញ
វីរបុរសរបស់ Arsenal លោក Thierry Henry ជឿជាក់ថា ពាន Ballon d’Or ឆ្នាំនេះនឹងធ្លាក់ទៅលើដៃខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzema។
ការទស្សន៍ទាយរបស់ Henry កើតឡើង បន្ទាប់ពីបានទស្សនាការប្រកួត Real Madrid យកឈ្នះ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League។ គ្រាប់បាល់តែមួយគ្រាប់គត់របស់ Vinicius Jr បានជួយឲ្យ Real លើកពាន UCL ជាលើកទី១៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
បន្ទាប់ពីទស្សនាការប្រកួតនេះចប់ លោក Henry បានចុចឈ្មោះ Benzema ថានឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះ។ Benzema វ័យ៣៤ឆ្នាំរកបាន១៥គ្រាប់ឲ្យ Madrid ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ ២គ្រាប់តិចជាងកំណត់ត្រារបស់ Cristiano Ronaldo ធ្លាប់ធ្វើបានកាលពីរដូវកាល២០១៣-១៤។
“ខ្ញុំគ្រាន់តែចង់និយាយខ្លះទៅកាន់កាសែត France Football ឬអ្នកបោះឆ្នោតទាំងឡាយ។ បិទការបោះឆ្នោត Benzema នឹងឈ្នះវា (Ballon d’Or)” ។សម្ដី Henry។ Benzema រដូវកាលនេះបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង ជួយ Madrid ឈ្នះពានធំៗដូចជា La Liga និង UCL។ មិនតែប៉ុណ្ណោះគេក៏ឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ La Liga រដូវកាលនេះមាន២៧គ្រាប់៕