/6298b1063bed1_1654173900_medium.jpg)
- 2022-06-02 06:55:29
- បាល់ទាត់
Salah មិនអស់ចិត្តនឹងមិនឈ្នះពាន Champions League ដោយចង់ឲ្យតែរដូវកាលថ្មីចាប់ផ្ដើមស្អែក
- 2022-06-02 06:55:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah មិនអស់ចិត្តនឹងមិនឈ្នះពាន Champions League ដោយចង់ឲ្យតែរដូវកាលថ្មីចាប់ផ្ដើមស្អែក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohamed Salah បានបង្ហោះសារនៅលើ Twiiter នៅក្នុងថ្ងៃនេះដោយនៅតែមិនអស់ចិត្តនឹងមិនឈ្នះពាន UEFA Champions League នៅក្នុងរដូវកាលនេះដោយចង់ឲ្យរដូវកាលថ្មីចាប់ផ្ដើមស្អែកតែម្ដង។
Salah បានសរសេរ៖" ខ្ញុំមិនថាធ្វើម៉េចអាចបញ្ចេញអារម្មណ៍អស់តាមរយៈការសរសេរបែបនេះថាយើងចង់យកពាន Champions League មកកាន់ Liverpool ប៉ុណ្ណានោះទេ ចុងក្រោយយើងនៅតែមិនអាចធ្វើបាន។ ខ្ញុំមិនដឹងថាអរគុណអ្នកគាំទ្រទាំងអស់គ្នាយ៉ាងម៉េចនោះទេ ដែលនៅតែបន្តគាំទ្រយើងបែបនេះ។ មកទល់នឹងពេលនេះគឺយើងបានឆ្លងកាត់ច្រើនក្នុងរដូវកាលនេះ ចំពោះខ្ញុំ ខ្ញុំចង់ឲ្យតែរដូវកាលថ្មីចាប់ផ្ដើមស្អែកតែម្ដង "។
នៅក្នុងរដូវកាលនេះ Real Madrid ជាជើងឯកពាន Champions League ដោយធ្វើឲ្យក្លឹបនេះក្លាយជាម្ចាស់ជើងឯកពាននេះជាលើកទី១៤៕