/629f49099638d_1654606080_medium.jpg)
- 2022-06-07 05:50:14
- បាល់ទាត់
Pogba មិនទាន់សម្រេចចិត្តទេ តែទាមទារ ៣ចំណុចនេះពីអនាគតក្លឹបដែលគេនឹងទៅ
- 2022-06-07 05:50:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba មិនទាន់សម្រេចចិត្តទេ តែទាមទារ ៣ចំណុចនេះពីអនាគតក្លឹបដែលគេនឹងទៅ
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba មិនទាន់សម្រេចចិត្តពីអនាគតរបស់គេថានឹងទៅក្លឹបណាឲ្យច្បាស់លាស់នៅឡើយទេសម្រាប់រដូវកាលក្រោយ តែគេទាមទារ៣ចំណុចនេះពីក្លឹបអនាគតក្លឹបដែលគេនឹងទៅគឺ អាចចាញ់ការប្រកួតបាន អាចមិនឈ្នះពានក៏បាន តែត្រូវពេញចិត្តនឹងលទ្ធផលទទួលបាននេះ។
ទាក់ទងនឹងអនាគត Pogba លើកឡើងថា គេទាមទារពេលវេលាគិតគូររកអ្វីដែលល្អបំផុត និយាយទៅគេទៅចង់ណាដែលបានគេបានលេងសប្បាយ បើមិនអញ្ចឹងទេគឺគេមិនអាចធ្វើបានក្នុងលទ្ធផលនោះទេ។
សម្រាប់អនាគតក្លឹបគេចង់បាន កីឡាករនេះលើកឡើងថា៖" យើងអាចចាញ់ការប្រកួតបាន អត់ឈ្នះពានក៏បាន តែត្រូវតែសប្បាយចិត្ត ពេញចិត្តនឹងលទ្ធផលដែលទទួលបាន ដោយធ្វើអ្វីដែលយើងចង់ធ្វើ "។
គួរបញ្ជាក់ផងដែរថា Pogba នឹងចាកចេញពី Man Utd នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅពេលអស់កុងត្រា ដោយក្លឹបធំៗដែលចង់បានគេគឺ Juventus, PSG និង Barca តែក្នុងចំណោមនោះ Juventus អាចនឹងជាជម្រើសដែលគេនឹងអាចទៅលេងច្រើនបំផុតនៅរដូវកាលខាងមុខ៕