/62a71cebc5fd4_1655119080_medium.jpg)
- 2022-06-13 04:19:13
- បាល់ទាត់
ផ្លូវការ! Haaland ផ្លាស់មកកាន់ Man City ចុះកុងត្រារយៈពេល ៥ឆ្នាំ
- 2022-06-13 04:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Haaland ផ្លាស់មកកាន់ Man City ចុះកុងត្រារយៈពេល ៥ឆ្នាំ
ចន្លោះមិនឃើញ
ក្លឹប Manchester City បានចុះកុងត្រានាំយក ខ្សែប្រយុទ្ធ Erling Haaland ពីក្លឹប Borussia Dortmud ផ្លូវការនៅក្នុងថ្ងៃនេះ។
Haaland និង Man City បានព្រមព្រៀងចុះកុងត្រារយៈពេល ៥ឆ្នាំចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។
Man City បានទិញយក Haaland តាមរយៈពេលទិញផ្ដាច់កុងត្រា (Release Clause) ដោយចំណាយជាង ៦៣លានដុល្លារ។
ក្នុងរដូវកាលឆ្នាំ២០២១/២២ លេងឲ្យ Dortmund កីឡាករនេះចូលលេងប្រកួតសរុបបាន ៣០ប្រកួត និងស៊ុតចូលបាន ២៩គ្រាប់៕