/62a9c20f676f1_1655292420_medium.jpg)
- 2022-06-15 04:28:21
- បាល់ទាត់
Pogba ដឹងតែត្រលប់មកកាន់ Juventus ដោយចុះកុងត្រាផ្លូវការនៅដើមខែក្រោយ
- 2022-06-15 04:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ដឹងតែត្រលប់មកកាន់ Juventus ដោយចុះកុងត្រាផ្លូវការនៅដើមខែក្រោយ
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba នឹងត្រលប់ទៅកាន់ Juventus វិញនៅរដូវកាលថ្មីខាងមុខ បន្ទាប់ពីចាកចេញពី Manchester United ដោយនៅខណៈនេះកីឡាករនេះបានព្រមពាក្យសម្ដីជាមួយក្លឹបរួចរាល់ ដោយចុះកុងត្រាជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខ។
Pogba ត្រូវបានគេដឹងថា មានក្លឹបជាច្រើនទាក់ទងចង់បានទាំងដែលគេមិនទាន់ទាំងប្រកាសថាចាកចេញពី Manchester Utd ជាផ្លូវការផង ដោយនៅក្នុងមានក្លឹប Juventus, Manchester City ជាដើមយ៉ាងណាក្រៅពី Juventus កីឡាករនេះបានទាត់ចោលសំណើចង់បានពីក្លឹបទាំងនោះតាំងពីខែមុនមកម្ល៉េះ។
នេះជាលើកទី២ ដែលកីឡាកររូបនេះនឹងទៅ Juventus ដោយខ្សែបម្រើរូបនេះធ្លាប់លេងឲ្យក្លឹបនេះជាលើកដំបូងកាលឆ្នាំ២០១២ដល់ឆ្នាំ២០១៦ រួចកីឡាករនេះក៏ទៅចូលរួមលេងឲ្យ Man Utd ជាលើកទី២ ចាប់ពីរដូវកាលឆ្នាំ២០១៦/១៧ រហូតមកទល់នឹងរដូវកាលនេះ Pogba ចូលលេងបាន២២៦ប្រកួត ស៊ុតចូលបាន ៣៩គ្រាប់ ដោយឈ្នះពាន UEFA Europa League ១ដង និង League Cup ចំនួន២ដង៕