/62ab1a289a3a1_1655380500_medium.jpg)
- 2022-06-16 04:56:59
- បាល់ទាត់
Pogba ថា កំហុសរបស់ Man Utd គឺមិនផ្ដល់កុងត្រាថ្មីឲ្យគេ
- 2022-06-16 04:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ថា កំហុសរបស់ Man Utd គឺមិនផ្ដល់កុងត្រាថ្មីឲ្យគេ
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba បាននិយាយនៅក្នុងឯកសារជីវប្រវត្តិក្នុងអាជីពជាកីឡាកររបស់គេថា គេនឹងបង្ហាញឲ្យក្លឹបដទៃដឹងថា កំហុសរបស់ក្លឹប Manchester United គឺមិនផ្ដល់កុងត្រាថ្មីឲ្យគេ។
Pogba បាននិយាយថា៖" រាល់គំនិតការគិតរបស់ខ្ញុំគឺចង់បង្ហាញឲ្យ Man Utd បានដឹងថា គេគិតខុសហើយហើយគិតគូររង់ចាំមើលសិនរឿងផ្ដល់កុងត្រាថ្មីឲ្យខ្ញុំ ហើយខ្ញុំក៏ចង់បង្ហាញទៅក្លឹបដទៃទៀតឲ្យដឹងដែរថា Man Utd បង្កើតកំហុសមួយគឺមិនផ្ដល់កុងត្រាថ្មីឲ្យខ្ញុំ "។
កីឡាករនេះបន្តថា៖" ខ្ញុំមិនដែលឃើញក្លឹបណាអញ្ចឹងទេ នៅពេលដែលក្លឹបប្រាប់កីឡាករថា ក្លឹបចង់បានគេ តែអត់ក្លឹបអត់ផ្ដល់កុងត្រាអីដល់គេសោះ "។
Pogba នឹងចាកចេញពី Man Utd ជា Free Agent នៅពេលចប់កុងត្រានៅ Man Utd ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយក្លឹបដែលគេនឹងទៅបន្ទាប់គឺ Juventus ៕