/62b3016fb9602_1655898420_medium.jpg)
- 2022-06-22 04:48:56
- បាល់ទាត់
ផ្លូវការ! Mane ចុះកុងត្រាផ្លាស់មក Bayern ហើយ
- 2022-06-22 04:48:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Mane ចុះកុងត្រាផ្លាស់មក Bayern ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sadio Mane បានចុះកុងត្រាជាមួយក្លឹប Bayern Munich ជាផ្លូវការនៅក្នុងថ្ងៃនេះ ដោយមានកុងត្រារយៈពេល៣ឆ្នាំ ចាប់ពីរដូវកាលថ្មីឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។
កាលពីម្សិលមិញ Mane ត្រូវបានគេដឹងថាមកទៅដល់ក្លឹប Bayern Munich ដើម្បីទៅធ្វើតេស្តសុខភាព ក៏ដូចជាចុះកុងត្រារយៈពេល៣ឆ្នាំ។
យ៉ាងណានៅក្នុងថ្ងៃនេះគឺក្លឹបនិង Mane ផ្ទាល់បានធ្វើការប្រកាសជាផ្លូវការហើយ។
នៅក្នុងការទិញ Mane ពី Liverpool សារព័ត៌មានជាច្រើនចុះផ្សាយថា Bayern ចាយអស់ប្រមាណ៤៣លានដុល្លារ៕