
- 2022-06-23 19:31:54
- បាល់ទាត់
ចំណេញលើគោក! Pogba នឹងត្រលប់មកកាន់ Juventus វិញដោយគ្មានតម្លៃខ្លួន
- 2022-06-23 19:31:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញលើគោក! Pogba នឹងត្រលប់មកកាន់ Juventus វិញដោយគ្មានតម្លៃខ្លួន
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba នឹងធ្វើការពិនិត្យសុខភាពជាមួយ Juventus នៅដើមខែក្រោយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនត្រលប់មកកាន់ទីក្រុង Turin វិញ។
អតីតកីឡាកររបស់ Manchester United វ័យ២៩ឆ្នាំគ្រោងនឹងចុះកុងត្រារយៈពេល៣ឆ្នាំ ជាមួយជម្រើសបន្ត១២ខែ។ កិច្ចប្រជុំសំខាន់រវាងមន្ត្រីរបស់ Juventus និងលោក Rafaela Pimenta ដែលជាអ្នកតំណាងរបស់ Pogba បានជួបចរចាក្នុងទីក្រុង Milan កាលពីម្សិលមិញ។
ពេលនេះគ្រប់យ៉ាងគឺរួចរាល់សម្រាប់ការត្រលប់មកវិញរបស់ Pogba មកកាន់ Serie A ជាមួយក្លឹប Juventus ដោយគ្មានតម្លៃខ្លួន។ ៦ឆ្នាំមុនកីឡាករសញ្ជាតិបារាំងបានចាកចេញពីក្លឹបរហស្សនាមសេះបង្កង់ត្រលប់ទៅលេងនៅ United ជាមួយតម្លៃខ្លួនកំណត់ត្រា៨៩លានផោន។
សេចក្ដីរាយការណ៍ឲ្យដឹងថា Pogba នឹងទទួលបានប្រាក់ឈ្នួល១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ក្លឹបបិសាចក្រហមបានប្រកាសកាលពីដើមខែនេះថា Pogba នឹងចាកចេញពីក្លឹបក្នុងរដូវក្ដៅនេះ ពេលដែលកុងត្រារបស់គេបញ្ចប់។ PSG និង Real Madrid សុទ្ធតែជាក្លឹបចង់បានកីឡាកររូបនេះ ប៉ុន្តែចុងក្រោយគេសម្រេចចិត្តវិលមករក Juventus វិញ៕