/62b5b266bd21e_1656074820_medium.jpg)
- 2022-06-24 05:49:33
- បាល់ទាត់
ល្បីថា Man Utd មិនបន្តជាមួយ Rangnick ដោយសារតែ Ten Hag មិនចង់ធ្វើការជាមួយ
- 2022-06-24 05:49:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Man Utd មិនបន្តជាមួយ Rangnick ដោយសារតែ Ten Hag មិនចង់ធ្វើការជាមួយ
ចន្លោះមិនឃើញ
ក្លឹប Manchester United មិនបន្តការងារជាមួយ លោក Ralf Rangnick អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹបនេះក្នុងរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះគឺដោយសារតែ លោក Erik Ten Hag អ្នកចាត់ការថ្មី មិនចង់ធ្វើការងារជាមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ ESPN នៅក្នុងថ្ងៃនេះ។
តាមពិតទៅបើតាមកុងត្រាដែលព្រមព្រៀងជាមួយនឹង Rangnick និង Man Utd កាលពីដើមដំបូង Rangnick នៅធ្វើជាអ្នកប្រឹក្សាយោបល់ខាងបច្ចេកទេសទាំងស្រុងដល់ក្រុមបិសាចរយៈពេល២ឆ្នាំ បន្ទាប់ពីចប់ការងារអ្នកចាត់ការបណ្ដោះក្នុងរដូវកាលឆ្នាំ២០២១/២២ នេះប៉ុន្តែក្រោយកុងត្រានេះត្រូវរំសាយវិញនៅពេល Man Utd យកបានលោក Ten Hag ត្រៀមធ្វើជាអ្នកចាត់ការថ្មី រីឯ Rangnick បញ្ចប់ការងារទាំងស្រុងនៅ Man Utdចាកចេញទៅធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិអូទ្រីស។
បើប្រភពខាងលើ រឿងរ៉ាវនេះគឺដោយតែលោក Ten Hag មិនចង់ធ្វើការជាមួយ លោក Rangnick ដោយចាប់តាំងពី Ten Hag តែងតាំងជាអ្នកចាត់ការថ្មីរបស់ Man Utd គឺអ្នកចាត់ការរូបនេះមិនព្រមជួប Rangnick ដោយផ្ទាល់នោះទេ គឺត្រឹមបានទូរស័ព្ទប៉ុណ្ណោះ។
ទំនាក់ទំនងបែបនេះបានធ្វើឲ្យ Man Utd សម្រេចយកតែលោក Ten Hag ហើយបញ្ចប់ការងារជាមួយលោក Rangnick តែម្ដង។
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំ Rangnick ក្រុម Man Utd មិនសូវមានការល្អប្រសើរឡើងដូចជាការរំពឹងទុកនោះទេ ដោយជាលទ្ធផលក្រុមនេះធ្លាក់ទៅលេង UEFA Europa League នៅរដូវកាលឆ្នាំ២០២២/២៣ ខាងមុខ៕