/62c58b31c2893_1657113360_medium.jpg)
- 2022-07-06 06:18:40
- បាល់ទាត់
ល្បីថា Ronaldo មិនសប្បាយចិត្ត Man Utd កាត់ប្រាក់ពលកម្ម២៥% ព្រោះអត់ជាប់ទៅលេង Champions League
- 2022-07-06 06:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Ronaldo មិនសប្បាយចិត្ត Man Utd កាត់ប្រាក់ពលកម្ម២៥% ព្រោះអត់ជាប់ទៅលេង Champions League
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថាកំពុងមិនសប្បាយចិត្តនឹងក្លឹប Manchester United ដោយសារតែក្លឹបបានកាត់ប្រាក់ខែ២៥% គ្រប់កីឡាករទាំងអស់នៅរដូវកាលខាងមុខ ដោយសារតែក្លឹបអត់ជាប់កៅអីទៅលេងប្រកួត UEFA Champions League។ នេះបើយោងតាម Manchester Evening News ចុះផ្សាយលើ Sportbible ។
ដូច្នេះខណៈដែល Ronaldo នឹងធ្លាក់មកលេងនៅក្នុងប្រកួត UEFA Europa League ខ្សែប្រយុទ្ធរូបនេះត្រូវបានក្លឹបកាត់ប្រាក់ពលកម្មពីប្រមាណ ៥៧ម៉ឺនដុល្លារអាមេរិក មកត្រឹម៤៣ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ សម្រាប់រដូវកាលឆ្នាំ២០២២/២៣ខាងមុខ។
សម្រាប់រដូវកាលថ្មីនេះ Ronaldo ក៏ត្រូវបានគេចុះផ្សាយថា ចង់ចាកចេញពីក្លឹប Man Utd ផងដែរ ដោយពេលនេះភ្នាក់ងារកីឡាកររបស់គេគឺ លោក Jorge Mendes កំពុងស្វែងរកជម្រើសក្លឹបដែលសមស្រប និងហ៊ានចំណាយលើរូបគេ៕