/62c6d58bc4e57_1657197960_medium.jpg)
- 2022-07-07 05:47:32
- បាល់ទាត់
Laportaថា Barca បានដាក់សំណើសុំទិញ Lewandowski ទៅ Bayern ហើយៗ
- 2022-07-07 05:47:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laportaថា Barca បានដាក់សំណើសុំទិញ Lewandowski ទៅ Bayern ហើយៗ
ចន្លោះមិនឃើញ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹបលោកបានធ្វើការដាក់សំណើសុំទិញ ខ្សែប្រយុទ្ធ Robert Lewandowski ទៅកាន់ក្លឹប Bayern Munich រួចរាល់ហើយ។
លោក Laporta បាននិយាយថា៖" យើងបានធ្វើការដាក់សំណើទៅ Bayern Munich ដើម្បីសុំទិញ Lewandowski ហើយៗ។ ឥឡូវនេះយើងកំពុងរង់ចាំការឆ្លើយរបស់ពួកគេ។ ខ្ញុំសង្ឃឹមថាពួកគេនឹងឆ្លើយតបដោយវិជ្ជមាន "។
ប្រធានក្លឹបរូបបន្តថា៖" ខ្ញុំក៏សូមសម្ដែងការអរគុណទៅ Lewandowski ជាសាធារណៈដែលបានធ្វើគ្រប់យ៉ាងដើម្បីចង់ចូលរួមជាមួយក្លឹបរបស់យើង "។
Lewandowski ធ្លាប់ប្រកាសជាសាធារណៈថា ចង់ចូលរួមជាមួយ Barca ខណៈ Bayern ក៏ធ្លាប់តបដោយមិនចង់ឲ្យកីឡាករនេះចាកចេញ ទោះជាក្លឹបនេះយកបាន ខ្សែប្រយុទ្ធ Sadio Mane ពីក្លឹប Liverpool ហើយក៏ដោយ៕
ប្រភព៖ Fabrizio Romano