/62d12d484f24e_1657875780_medium.jpg)
- 2022-07-15 06:06:47
- បាល់ទាត់
ខ្សែប្រយុទ្ធបារាំងរូបនេះ ឈ្នះពានលីគកំពូល ពេញមួយអាជីពជាកីឡាករបាល់ទាត់
- 2022-07-15 06:06:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធបារាំងរូបនេះ ឈ្នះពានលីគកំពូល ពេញមួយអាជីពជាកីឡាករបាល់ទាត់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman ដែលបច្ចុប្បន្នជាកីឡាកររបស់ Bayern Munich ជាកីឡាករមួយរូបដែលបានឈ្នះពានលីគកំពូល ពេញមួយអាជីពជាកីឡាករបាល់ទាត់របស់គេតែម្ដង។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមលេងក្នុងក្រុមឈុតធំអស់រយៈពេល១០រដូវកាលហើយ ដោយលេងឲ្យក្លឹប Paris Saint Germain ក្លឹប Juventus និងក្លឹប Bayern Munich ដោយក្នុងរយៈពេល១០រដូវកាលនោះ គេឈ្នះពានលីគកំពូលរាល់រដូវកាលជាមួយក្លឹបនោះដែលជាហេតុធ្វើឲ្យគេក្លាយជាកីឡាករដែលឈ្នះពានលីគកំពូលពេញមួយអាជីពរបស់គេគិតមកទល់នឹងពេលនេះ។
Coman បានចាប់ផ្ដើមអាជីពក្រុមឈុតធំដំបូងនៅ PSG ក្នុងរដូវកាលឆ្នាំ២០១២/១៣ និង២០១៣/១៤ ដោយឈ្នះពាន Ligue 1 ២ដង រួចក៏ផ្លាស់ទៅលេងឲ្យក្លឹប Juventus ក្នុងរដូវកាលឆ្នាំ២០១៤/១៥ និង២០១៥/១៦ ដោយក្នុងរដូវកាលទាំងនោះក្លឹបនេះឈ្នះពានលីគកំពូល Serie A ២ដងជាប់គ្នាតែម្ដង។
យ៉ាងនៅក្នុងរដូវកាលឆ្នាំ២០១៥/១៦នោះ រួមផ្សំនឹងរដូវកាលឆ្នាំ២០១៦/១៧ កីឡាកររូបនេះត្រូវបានខ្ចីជើងទៅលេងនៅ Bayern ក៏បានឈ្នះពានលីគកំពូល Bundesliga ២ដងផងដែរ ក្រោយមកក្នុងរដូវកាលឆ្នាំ២០១៧/១៨ Bayern ក៏បានទិញផ្ដាច់ពី Juventus ហើយក៏កីឡាករនេះក៏បន្តឈ្នះពាន Bundesliga ៥ដងទៀតមកទល់នឹងរដូវកាលឆ្នាំ២០២១/២២ ដោយសរុបទៅ Coman បានឈ្នះ Bundesliga ៧ដង ជាមួយនឹង Bayern ។
នៅក្នុងរដូវកាលថ្មីឆ្នាំ២០២២/២៣ នេះ Coman ក៏បន្តនៅ Bayern ផងដែរ ដូច្នេះចាំមើលៗគេនឹងបន្តឈ្នះពានលីគកំពូលជាមួយក្លឹបនេះទៀតទេ។
ពេញមួយអាជីពជាកីឡាករបាល់ទាត់ក្រុមឈុតធំរបស់ Coman ក្នុងរយៈពេល ១០ឆ្នាំមក គេបានចូលរួមប្រកួតសរុប ២៥៧ប្រកួត និងស៊ុតចូល ៤៩គ្រាប់ ដោយក្រៅពីឈ្នះពានលីគកំពូលជាប់គ្នាក្នុងរយៈពេលកន្លងទៅនេះ កីឡាករនេះក៏បានឈ្នះពាន UEFA Champions League ផងដែរជាមួយ Bayern រដូវកាលឆ្នាំ២០១៩/២០៕