/62d54849168d0_1658144820_medium.jpg)
- 2022-07-18 04:48:57
- បាល់ទាត់
Lewandowski បកស្រាយពីមូលហេតុដែលផ្លាស់មក Barcelona
- 2022-07-18 04:48:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lewandowski បកស្រាយពីមូលហេតុដែលផ្លាស់មក Barcelona
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយបកស្រាយទៅកាន់ Barca TV នៅក្នុងថ្ងៃនេះពីមូលហេតុ ដែលគេសម្រេចផ្លាស់មកក្លឹប Barcelona ក្នុងរដូវកាលនេះ។
Lewandowski បាននិយាយថា៖" ខ្ញុំផ្លាស់មកទីនេះគឺដើម្បីជួយ Barca ត្រលប់ទៅក្លឹបកម្រិតកំពូលវិញ និងឈ្នះពានជាច្រើនទៅតាមដែលអាចធ្វើបាន។ ណាមួយខ្ញុំតែងតែចង់មកក្លឹប La Liga ដ៏អស្ចារ្យមួយនេះផងដែរ ហើយគឺនេះជាឱកាសខ្ញុំ ខ្ញុំចង់ធ្វើការប្រកួតឲ្យច្រើនក្នុងជីវិតខ្ញុំ។ ខ្ញុំជាកីឡាករដែលចង់តែឈ្នះ ហើយនៅនេះយើងមានកីឡាករល្អៗមានគុណភាពស្រាប់ អញ្ចឹងខ្ញុំសប្បាយចូលមែនទែននឹងចូលប្រកួតប្រជែងជាមួយពួកគេ "។
កីឡាករនេះបន្តថា៖" មួយវិញទៀតខ្ញុំឃើញគំនិត Xavi ត្រូវនឹងខ្ញុំ។ ខ្ញុំលេង និងឈ្នះពានឲ្យបានច្រើន។ ហើយគាត់ដឹងច្បាស់ពីការដឹកនាំ Barca ។ គាត់ធ្លាប់ជាកីឡាករដ៏អស្ចារ្យមួយ ហើយគេក៏ជាគ្រូបង្គោលផងដែរឥឡូវនេះ។ គាត់មានគិតពីអនាគតច្រើន ហើយខ្ញុំចង់ចូលរួមជាមួយគាត់ "។
Lewandowski បានផ្លាស់ពី Bayern Munich ក្រោយរួមរស់អស់រយៈពេល ៨ឆ្នាំដោយផ្លាស់ទៅកាន់ Barca ក្នុងរដូវកាលថ្មីនេះ ដោយមានកុងត្រាដល់ឆ្នាំ២០២៥៕