
- 2022-07-18 19:14:46
- បាល់ទាត់
Haller កីឡាករចំណូលថ្មីរបស់ Dortmund រកឃើញមានដុំសាច់ដុះក្នុងពងស្វាស
- 2022-07-18 19:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haller កីឡាករចំណូលថ្មីរបស់ Dortmund រកឃើញមានដុំសាច់ដុះក្នុងពងស្វាស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sebastien Haller បានចាកចេញពីជំរុំហ្វឹកហាត់ Pre-season របស់ Borussia Dortmund ក្នុងប្រទេសស្វីស បន្ទាប់ពីដុំសាច់មួយរកឃើញនៅក្នុងពងស្វាសរបស់គេ។
កីឡាករវ័យ២៨ឆ្នាំសញ្ជាតិកូឌីវ័រទើបតែផ្លាស់មកកាន់ Dortmund ផ្ទេរពី Ajax ក្នុងរដូវក្ដៅនេះក្នុងតម្លៃខ្លួន៣១លានអឺរ៉ូ។ ក្លឹប Dortmund បានចេញសេចក្ដីប្រកាសថា Haller មានអារម្មណ៍មិនស្រួលខ្លួន បន្ទាប់ពីហ្វឹកហាត់កាលពីថ្ងៃច័ន្ទ។ តាមរយៈការតេស្ដពិនិត្យសុខភាពបានរកឃើញមានដុំសាច់ដុំក្នុងពងស្វាសរបស់គេ។
ការពិនិត្យបន្ថែមនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ ខណៈដំណឹងនេះបានធ្វើឲ្យក្រុមគ្រួសាររបស់ក្លឹប Dortmund ទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង។ Haller បានក្លាយជាខ្សែប្រយុទ្ធទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹបធំនៅអឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងឡើងខ្លាំងនៅ Ajax មួយរដូវកាលកន្លះ៕