/62ea70b179794_1659531420_medium.jpg)
- 2022-08-03 05:58:42
- បាល់ទាត់
Dortmund នឹងទិញកីឡាករថ្មី ដើម្បីជំនួស ខ្សែប្រយុទ្ធចំណូលថ្មី Haller ដែលមានមហារីកពងស្វាស
- 2022-08-03 05:58:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dortmund នឹងទិញកីឡាករថ្មី ដើម្បីជំនួស ខ្សែប្រយុទ្ធចំណូលថ្មី Haller ដែលមានមហារីកពងស្វាស
ចន្លោះមិនឃើញ
លោក Hans-Joachim Watzke នាយកប្រតិបត្តិ Borussia Dortmund បាននិយាយបញ្ជាក់នៅក្នុងពេលសម្ភាសន៍សារព័ត៌មាន Sportschau នៅក្នុងថ្ងៃនេះថា ក្លឹបរបស់លោកនឹងទិញកីឡាករថ្មី ដើម្បីជំនួស ខ្សែប្រយុទ្ធចំណូលថ្មី Sebastian Haller ដែលត្រូវការរយៈពេលដើម្បីព្យាបាលមហារីកពងស្វាស។
លោក Watzke បាននិយាយថា៖" ដូចយើងធ្លាប់បាននិយាយអញ្ចឹង ដរាបណាយើងមិនទាន់ពិនិត្យច្បាស់ណាស់ពីបញ្ហាជំងឺរបស់ Haller ច្បាស់លាស់ យើងនឹងទុកកន្លែងគេហ្នឹងទំនេរសិន ព្រោះនេះជារឿងដែលយើងត្រូវគោរពដល់កីឡាកររបស់យើងផងដែរ "។
លោកបន្តថា៖" ប៉ុន្តែឥឡូវគឺច្បាស់ហើយយើងពិនិត្យពីបញ្ហារបស់គេច្បាស់លាស់ គេត្រូវការពេលវែងដើម្បីព្យាបាល អញ្ចឹងបន្ទុក ខាងប្រយុទ្ធទាំងប៉ុន្មានធ្លាក់លើ Youssoufa Moukoko ហើយគេទើបតែអាយុ១៧ឆ្នាំ អញ្ចឹងវាដូចទម្ងន់បន្ទុកនេះវាធំពេកហើយសម្រាប់គេ។ អញ្ចឹងហើយយើងមានរកខ្សែប្រយុទ្ធថ្មីម្ដងទៀត។ និយាយទៅយើងចង់ធ្វើរឿងនេះឲ្យហើយក្នុងរយៈពេល ៨-១០ថ្ងៃខាងមុខនេះ "។
Haller ជាខ្សែប្រយុទ្ធថ្មីរបស់ Dortmund ដែលទើបទិញពី Ajax តែគេត្រូវបានរកឃើញមហាពងស្វាស ដោយមានដុំសាច់ដុះនៅតំបន់នោះ ក្រោយមកហ្វឹកហាត់ត្រៀម Pre Season ឲ្យក្លឹបថ្មីនេះ ដែលត្រូវការពេលយូរដើម្បីព្យាបាល៕