/62fa30d1b2b59_1660563660_medium.jpg)
- 2022-08-15 04:42:23
- បាល់ទាត់
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ ក្រោយចប់នឹង Real Madrid
- 2022-08-15 04:42:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ ក្រោយចប់នឹង Real Madrid
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាន IL Messaggero កាលពីចុងសប្ដាហ៍កន្លងទៅនេះថា លោកនឹងចូលនិវត្តន៍ហើយបន្ទាប់ពីចប់ជាមួយនឹងក្លឹប Real Madrid ហ្នឹង។
លោក Ancelotti បាននិយាយថា៖" សុរបខ្ញុំឈ្នះពានទាំងអស់ខ្ទង់២៤ពាន ក្នុងអាជីពជាអ្នកដឹកនាំក្លឹបនេះ។ ការពិតនោះគឺថាចំនួនឈ្នះពានទាំងនេះគឺខ្ញុំមិនខ្វល់នោះទេ។ នៅពេលខ្ញុំចប់អាជីពនេះ ខ្ញុំនឹងគិតគូរថាទុកដាក់ពានទាំងនេះយ៉ាងម៉េចឲ្យបានសម។ ឥឡូវនេះខ្ញុំនៅផ្ដោតលើការបង្វឹក ខ្ញុំពេញចិត្តនឹងការងាររាល់ថ្ងៃរបស់ខ្ញុំណាស់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាទិភាពរបស់ខ្ញុំគឺពង្រឹងតាក់តិកលេងជានិច្ច តែឥឡូវនេះខ្ញុំផ្ដោតលើទំនាក់ទំនងជាមួយនឹងមនុស្សវិញ ខ្ញុំចង់ស្គាល់មនុស្សឲ្យបានច្រើន ជាពិសេសក្មេងជំនាន់ក្រោយ "។
លោកបន្តថា៖" ការដឹកនាំនៅ Real Madrid នឹងនាំមកនូវទីបញ្ចប់នៃអាជីពរបស់ខ្ញុំ។ បន្ទាប់ពីក្លឹបនេះ ខ្ញុំនឹងចូលនិវត្តន៍ហើយ។ Real Madrid គឺក្លឹបកំពូលបំផុតក្នុងបាល់ទាត់ អញ្ចឹងគឹថាដល់ពេលបញ្ចប់ហើយ ក្រោយចប់នឹងអាជីពនៅក្លឹបនេះ "។
Ancelotti ជាអ្នកដឺកនាំក្លឹបដ៏ជោគជ័យមួយរូបដោយលោកធ្លាប់ឈ្នះពានលីគកំពូល ក្នុងលីគកំពូលធំៗទាំង៥របស់អឺរ៉ុប ដោយលោកក៏ធ្លាប់ឈ្នះពាន UEFA Champions League ផងដែររហូតដល់ទៅ៤ដងឯណោះ។ លោកនៅសល់កុងត្រាជាមួយ Real រហូតដល់ឆ្នាំ២០២៤៕