/62fb7dab3ab83_1660648860_medium.jpg)
- 2022-08-16 04:22:43
- បាល់ទាត់
ផ្លូវការ! Man City ទិញយកបាន ខ្សែការពារមួយរូប ពីក្លឹបនៅបែលហ្ស៊ិក
- 2022-08-16 04:22:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Man City ទិញយកបាន ខ្សែការពារមួយរូប ពីក្លឹបនៅបែលហ្ស៊ិក
ចន្លោះមិនឃើញ
ក្លឹប Manchester City បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះ ក្នុងការនាំយកបាន ខ្សែការពារ Sergio Gomez ពីក្លឹប Anderlecht ដែលជាក្លឹបនៅបែល្ស៊ិក។
Gomez បានព្រមព្រៀងជាមួយ Man City ចុះកុងត្រារយៈពេល៤ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
កីឡាកររូបនេះបានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានមកលេងឲ្យ Man City ហើយខាងថ្នាក់ដឹកនាំ Man City ក៏បានបង្ហាញការស្វាគមន៍យ៉ាងដិតដល់ផងដែរទៅកាន់គេ។
បើយោងតាមប្រភពជាច្រើន Man City បានចាយលុយខ្ទង់១៣លានដុល្លារ ដើម្បីទិញយកខ្សែការពារវ័យ២១ឆ្នាំនេះពី Anderlecht។
Gomez មានប្រវត្តិលេងឲ្យក្រុមថ្នាល និងក្រុមបម្រុង Barcelona ក៏ដូចជាក្រុមថ្នាល ក្រុមបម្រុង ក៏ដូចជាក្រុមឈុតធំ Borussia Dortmund ក៏ដូចជាផ្លាស់ទៅលេងឲ្យក្រុមឈុតធំ Anderlecht ខាងលើនេះ៕