• 2022-08-16 06:28:56
  • បាល់ទាត់

Andersen ទទួល​បាន​ការ​តិះដៀល​ និង​គំរាមកំហែង​ រាប់​រយ​សារ​ ក្រោយ​ធ្វើ​ឲ្យ​ Nunez បាន​កាត​ក្រហម​

  • 2022-08-16 06:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joachim Andersen ខ្សែការពារ​របស់​ក្លឹប​ Crystal Palace បាន​ធ្វើ​ការ​អះអាង​ថា​ គេ​ទទួល​សារ​តិះដៀល​ មើល​ងាយ​ និង​គំរាម​គំហែង​ ៣០០-៤០០សារ​ឯណោះ​ ក្រោយ​ធ្វើ​ឲ្យ​ ខ្សែ​ប្រយុទ្ធ​របស់​ Liverpool គឺ​ Darwin Nunez ទទួល​បាន​កាត​ក្រហម​នៅ​ក្នុង​ប្រកួត​ក្របខ័ណ្ឌ​ Premier League លទ្ធផល​មួយ​ស្មើ​យប់​មិញ​។ នេះ​បើ​យោង​តាម​ BBC នៅ​ក្នុង​ថ្ងៃ​នេះ​។

ខ្សែការពារ​ខាង​លើ​នេះ​ បាន​បង្ហោះ​សារ​ តិះដៀល​ មើល​ងាយ​ និង​គំរាម​គំហែង​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​សារ​ដែល​បាន​គំរាម​កំហែង​ដល់​ថ្នាក់​ចង់​សម្លាប់​ជីវិត​របស់​កីឡាករ​នេះ​ផង​ដែរ​។

Andersen បាន​សរសេរ​លើក​ឡើង​ថា​ គេ​យល់​ពី​ចិត្ត​អ្នកគាំទ្រ​របស់​ក្រុម​ម្ខាងៗ​ តែ​ឲ្យ​មាន​គោរព​គេ​ផង​ដែរ​ ហើយ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ និង​ស្នើ​សុំ​ឲ្យ​ Instagram ក៏​ដូច​ជា​ Premier League ចាត់​ចែង​រឿង​នេះ​។

ទាក់ទង​នឹង​រឿង​ដែល​ធ្វើ​ឲ្យ​ Nunez ទទួល​បាន​កាតកក្រហម​នេះ​ មតិ​ជា​ច្រើន​ថា​មិន​សម​ព្រោះ​មូលហេតុ​ដែល​គេ​ធ្វើ​សកម្មភាព​បុក​ក្បាល​ Andersen ព្រោះ​តែ​ Andersen ជា​អ្នក​បង្កហេតុ​ បញ្ឍេះ​ចង់​ឲ្យ​បញ្ហា​នេះ​ជា​ច្រើន​ដង​ តែ​មតិ​មួយ​ចំនួន​ទៀត​គឺ​លើក​ឡើង​ថា​ការងារ​ខ្សែ​ការពារ​គឺ​ត្រូវ​តែ​ធ្វើ​ដូច្នេះ​។

លោក​ Klopp អ្នកចាត់ការ​ Liverpool បាន​លើក​ឡើង​ថា​ បញ្ហា​នេះ​វា​កើត​ឡើង​ដោយ​ Andersen មែន​តែ​ Nunez ឆ្លើយ​តប​ដោយ​បញ្ចេញ​សកម្មភាព​បែប​នេះ​ក៏​ជា​កំហុស​ដែរ​ ដោយ​សង្ឃឹម​ថា​គេ​នឹង​រៀន​ពី​កំហុស​នេះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់