/62fe404579a63_1660829760_medium.jpg)
- 2022-08-18 06:37:32
- បាល់ទាត់
មហាសេដ្ឋីអង់គ្លេសរូបនេះដែលជាម្ចាស់ក្លឹបមួយនៅ Ligue 1 មានបំណង់ចង់ទិញក្លឹប Man Utd
- 2022-08-18 06:37:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីអង់គ្លេសរូបនេះដែលជាម្ចាស់ក្លឹបមួយនៅ Ligue 1 មានបំណង់ចង់ទិញក្លឹប Man Utd
ចន្លោះមិនឃើញ
លោក Jim Ratcliffe មហាសេដ្ឋីរបស់អង់គ្លេស ដែលត្រូវបានគេស្គាល់ជាម្ចាស់ក្លឹប OGC Nice មានបំណងចង់ទិញក្លឹប Manchester United។
អ្នកនាំពាក្យរបស់លោក Jim គឺលោកបាននិយាយទៅកាន់ The Times ក្នុងថ្ងៃនេះថា៖" ប្រសិនជាក្លឹបហ្នឹងដាក់លក់ Jim ហ្នឹងហើយជាអ្នកនឹងទិញក្លឹបហ្នឹង។ ប្រសិនជារឿងហ្នឹងកើតឡើងមែន យើងនឹងចាប់អារម្មណ៍ក្នុងការពិភាក្សាពីទិសដៅនៃម្ចាស់កាន់កាប់ក្លឹបនេះក្នុងរយៈពេលវែងហ្នឹងយ៉ាងម៉េចឲ្យច្បាស់លាស់ "។
លោក Jim ត្រូវបានគេស្គាល់ជាមហាសេដ្ឋីជោគជ័យលើជំនួយធំៗជាច្រើន ដោយលោកជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន INEOS ដែលជាក្រុមហ៊ុនដ៏ធំមួយនៅអង់គ្លេសឯកទេសខាងផលិតសារធាតុគីមីនានា។ លោកមានទ្រព្យប្រមាណ ១៦ពាន់លានដុល្លារ។
មហាសេដ្ឋីរូបនេះជាមនុស្សចូលចិត្តខាងកីឡាវិស័យបាល់ទាត់ ដែលលោកក៏បានដាក់ដេញចង់ទិញយក Chelsea កន្លងទៅផងដែរ តែបរាជ័យ។
គួរបញ្ជាក់ផងដែរថា គ្រួសារសេដ្ឋីអាមេរិក Glazer ដែលម្ចាស់ក្លឹបរបស់ Man Utd នៅខណៈនេះត្រូវបានគេដឹងថាមានបំណងចង់លក់ភាគហ៊ុនមួយចំនួន (ក្រោម៥០%) របស់ Man Utd ដោយបានទាក់ទងទៅកាន់ដៃគូរមួយចំនួនលើរឿងនេះផងដែរ។ ម្ចាស់ក្លឹបនេះត្រូវបានអ្នកគាំទ្រ Man Utd ធ្វើការសំណូមពរឲ្យចាកចេញក្រោយ Man Utd មានការធ្លាប់ទម្រង់ខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ៕