• 2022-08-19 04:54:52
  • បាល់ទាត់

ច្បាស់​ការ​! Ancelotiថា​ Casermiro ចង់​ចាកចេញ​ពី​ Real Madrid ទៅ​កាន់​ Man Utd

  • 2022-08-19 04:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទាក់ទំនឹង​នឹង​ការ​សម្រេច​ចិត្ត​របស់​ ខ្សែបម្រើ​ Casemiro ទៅ​កាន់​ក្លឹប​ Manchester United ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​ចង់​ចាកចេញ​ពី​លោក​ ដើម្បី​ទៅ​ការ​ការ​ប្រកួត​ប្រជែង​បែប​ថ្មី​ទៀត​។

លោក​ Ancelotti បាន​និយាយ​ថា​៖” ខ្ញុំ​បាន​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ Casemiro។ គេ​ថា​គេ​ចង់​សាក​ល្បង​ការ​ប្រកួត​ប្រជែង​ថ្មី​។ យើង​ត្រូវ​តែ​គោរព​ការ​សម្រេច​ចិត្ត​របស់​គេ​បែប​នេះ​ហើយ​។ ការ​ចរចា​រឿង​ហ្នឹង​កំពុង​តែ​កើត​ឡើង​ហើយ​ យ៉ាង​ណា​ក៏​ដោយ​គេ​សម្រេច​ចិត្ត​ច្បាស់​ហើយ​ថា​ គេ​ចង់​ចាកចេញ​ “។

បើ​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano ក្លឹប​ Man Utd កំពុង​តែ​រៀបចំ​លើ​ក្នុង​ការ​នាំ​យក​ Casemiro មក​កាន់​ក្លឹប​របស់​ខ្លួន​ដោយ​ព្រម​ព្រៀង​ក្នុង​តម្លៃ​ប្រមាណ​៦០លាន​ដុល្លារ​ និង​ប្រាក់​លើក​ទឹក​ចិត្ត​១០លាន​ដុល្លារ​ទៀត​ ជា​មួយ​នឹង​កុងត្រា​៤ឆ្នាំ​។

ក្នុង​ឆ្នាំ​នេះ​ Casermiro មាន​អាយុ​៣០ឆ្នាំ​ហើយ​ កីឡាករ​នេះ​មក​លេង​នៅ​ Real Madrid តាំង​ពី​រដូវកាល​ឆ្នាំ​២០១២/១៣ ដោយ​ធ្លាប់​ឈ្នះ​ពាន​ La Liga និង​ Champions League ជា​មួយ​នឹង​ក្រុម​រួច​រាល់​ហើយ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់