/62ff82049a154_1660912080_medium.jpg)
- 2022-08-19 05:30:29
- បាល់ទាត់
មេ Dortmund បដិសេធនឹងពាក្យចចាមអារ៉ាមដែលថាក្លឹបលោកចង់បាន Ronaldo
- 2022-08-19 05:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Dortmund បដិសេធនឹងពាក្យចចាមអារ៉ាមដែលថាក្លឹបលោកចង់បាន Ronaldo
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនថា ក្លឹប Borussia Dortmund ចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយ លោក Jorge Mendes ភ្នាក់ងាររបស់កីឡាករនេះទាក់ទងចង់ឲ្យ ខ្សែប្រយុទ្ធនេះផ្លាស់ទៅកាន់ក្លឹបអាល្លឺម៉ង់នេះ យ៉ាងណានៅក្នុងថ្ងៃនេះ លោក Hans-Joachim Watzke នាយកប្រតិបត្តិរបស់ Dortmund នេះចេញមុខបដិសេធភ្លាម។
លោក Watzke បាននិយាយថា៖" ខ្ញុំស្រលាញ់ពេញចិត្ត Ronaldo ណាស់ វាពិតប្រាកដណាស់ដែលជាគំនិតដ៏ទាក់ទាញអស្ចារ្យមួយបើបានឃើញ Ronaldo លេងនៅលើទីលាន Signal Iduna Park របស់យើង។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ អត់ការទាក់ទងជជែកលើរឿងហ្នឹងទេ។ អញ្ចឹងចាប់ពីចំណុចនេះតទៅ យើងមិនគួរនិយាយរឿងហ្នឹងទៀតទេ "។
មកទល់នឹងពេលនេះប្រភពព័ត៌មានជាច្រើនចុះផ្សាយថា Ronaldo នៅតែមានបំណងចាកចេញពីក្លឹប Man Utdនៅក្នុងរដូវកាលក្ដៅនេះ ដោយកំពុងឲ្យភ្នាក់ងារបន្តសិក្សាពីជម្រើសក្លឹបថ្មីដែលគេអាចទៅបាន។ បើពាក្យចចាមអារ៉ាមជាច្រើនឲ្យដឹងថា ថ្នាក់ដឹកនាំនៅក្នុងក្លឹប Man Utd មួយចំនួនចង់លក់ Ronaldo ចេញ តែថ្នាក់ដឹកនាំមួយចំនួនគឺមិនចង់លក់ចេញទេ៕