/62ff8566115e6_1660912980_medium.jpg)
- 2022-08-19 05:58:36
- បាល់ទាត់
ខ្សែបម្រើវ័យក្មេងរបស់ Inter Milan រូបនេះផ្លាស់មកកាន់ Chelsea ជាផ្លូវការ
- 2022-08-19 05:58:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើវ័យក្មេងរបស់ Inter Milan រូបនេះផ្លាស់មកកាន់ Chelsea ជាផ្លូវការ
ចន្លោះមិនឃើញ
Cesare Casadei ខ្សែបម្រើវ័យ១៩ឆ្នាំរបស់ក្លឹប Inter Milan បានធ្វើការផ្លាស់ទៅកាន់ក្លឹប Chelsea ជាផ្លូវការនៅក្នុងថ្ងៃនេះ។
Casadei បានព្រមព្រៀងចុះកុងត្រាជាមួយនឹង Chelsea រយៈពេល៦ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣នេះ រហូតដល់រដូវកាលឆ្នាំ២០២៧/២៨ គឺនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។
បើតាមប្រភពជាច្រើនបានឲ្យដឹងថា Chelsea បានចំណាយលុយប្រមាណ ១៥លានដុល្លារ បូកផ្សំនឹងប្រាក់លើកទឹកចិត្ត៥លានដុល្លារ ក្នុងការទិញកីឡាករវ័យក្មេងនេះពី Inter Milan។
នេះជាកីឡាករទី១០ហើយដែល Chelsea បាននាំចូលសម្រាប់ពង្រឹងក្រុមរបស់ខ្លួនក្នុងរដូវកាលឆ្នាំ២០២១/២២៕