/63036edee54c3_1661169360_medium.jpg)
- 2022-08-22 06:13:14
- បាល់ទាត់
Klopp ចង់ឲ្យ Liverpool ជាអ្នកបានពិន្ទុ ប្រសិនបើអ្នកគាំទ្រ Man Utd បាតុកម្មធ្វើឲ្យខកខានប្រកួតយប់នេះ
- 2022-08-22 06:13:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ចង់ឲ្យ Liverpool ជាអ្នកបានពិន្ទុ ប្រសិនបើអ្នកគាំទ្រ Man Utd បាតុកម្មធ្វើឲ្យខកខានប្រកួតយប់នេះ
ចន្លោះមិនឃើញ
មកទល់នឹងពេលនេះ អ្នកគាំទ្ររបស់ក្លឹប Manchester United បានរៀបចំផែនការប្រមូលគ្នានៅតាមបណ្ដាណសង្គមនានាដើម្បីធ្វើបាតុកម្មបង្ហាញនូវភាពមិនសប្បាយចិត្តនឹងការកាន់កាប់របស់ម្ចាស់ក្លឹបបិសាចក្រហមដែលមកពីគ្រួសារសេដ្ឋីអាមេរិក Glazer ដោយសារតែក្រុមធ្លាក់ទម្រង់លេងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងថ្ងៃនេះនៅទីលានប្រកួត ដែលចំនឹងថ្ងៃប្រកួតតទល់នឹង Liverpool ក្របខ័ណ្ឌ Premier League។ នេះបើយោងតាម Marca ។
ដោយសារតែបញ្ហាគំរាមកំហែងបែបនេះហើយ លោក Jurgen Klopp អ្នកចាត់ការ Liverpool បាននិយាយនៅក្នុងសន្និសីទមុនប្រកួតខាងលើនេះដោយ ចង់ឲ្យក្រុមលោកជាអ្នកទទួលបានពិន្ទុពេញក្នុងការប្រកួតខាងលើស្វ័យប្រវត្តិតែម្ដង ក្នុងករណីដែលអ្នកគាំទ្រ Man Utd បាតុកម្ម ធ្វើឲ្យការប្រកួតមិនអាចប្រព្រឹត្តទៅបាន ដោយលើហេតុផលកាលវិភាគប្រកួតមានការមមាញិក ហើយក្រុមលោកនេះអត់ពាក់ព័ន្ធនឹងរឿងនេះបន្តិចទេ។
ទាក់ទិននឹងការបាតុកម្មរបស់អ្នកគាំទ្ររបស់ Man Utd ខាងលើនេះក្នុងមូលហេតុដូចគ្នានេះគឺធ្លាប់ធ្វើឲ្យខកខានការប្រកួតម្ដងកាលពីប្រកួតនឹង Liverpool កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដែលជាលទ្ធផលការប្រកួតត្រូវលើកពេល។
គួរបញ្ជាក់ផងដែរថា Man Utd ប៉ះ Liverpool ក្របខ័ណ្ឌ PL នៅទឹកដី Old Trafford នៅយប់នេះដោយក្នុងពេលនេះ Liverpool មាន២ពិន្ទុ និង Man Utd ០ពិន្ទុ ក្នុងតារាងប្រកួតនេះ៕