/63075ecd7c87b_1661427360_medium.jpg)
- 2022-08-25 04:38:13
- បាល់ទាត់
Pep ថា ជាការពិត Bernardo Silva ពេញចិត្តនឹង Barcelona
- 2022-08-25 04:38:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា ជាការពិត Bernardo Silva ពេញចិត្តនឹង Barcelona
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា ជាការពិត ខ្សែបម្រើ Bernardo Silva ពេញចិត្តនឹងក្លឹប Barcelona តែយ៉ាងណាលោកចង់ឲ្យគេនៅបន្តជាមួយក្លឹបលោកទៀត។
កាលពីពេលថ្មីៗនេះ Bernardo ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា គេនឹងផ្លាស់ទៅកាន់ Barca ខណៈពេលដែលលោក Xavi គ្រូបង្គោល Barca ធ្លាប់និយាយថាពេញចិត្តរូបគេ។
ដូច្នេះហើយលោក Pep ក៏បានឆ្លើយតបនឹងបញ្ហាដោយលើកឡើងថា៖" យើងចង់បាន Bernardo Silva បន្តជាមួយយើង ប៉ុន្តែខ្ញុំក៏មិនចង់ឲ្យមានអ្នកមិនសប្បាយចិត្តនៅទីនេះផងដែរ។ ជាដំបូងហ្នឹងរឿងអញ្ចឹងកើតឡើងបានទាល់តែក្លឹបទាំងពីរព្រមព្រៀងគ្នា តែយ៉ាងណាច្បាស់ណាស់ ខ្ញុំចង់ឲ្យគេបន្តនៅជាមួយក្រុមខ្ញុំ តែវាក៏ជាពិតផងដែរដែល Bernardo Silva ពេញចិត្តនឹង Barcelona "។
បើតាមប្រភពជាច្រើនបានឲ្យថា Man City មិនចង់ឲ្យ Bernardo Silva ចាកចេញនោះទេព្រោះជិតដល់ថ្ងៃបិទទីផ្សារទិញដូរលក់កីឡាករ ដូច្នេះពិបាកក្នុងការរកកីឡាករថ្មីជំនួស៕