/6307714848aef_1661432100_medium.jpg)
- 2022-08-25 05:57:46
- បាល់ទាត់
ខ្សែការពារ Barca រូបនេះផ្លាស់ទៅកាន់ Serie A ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាផ្លូវការ
- 2022-08-25 05:57:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារ Barca រូបនេះផ្លាស់ទៅកាន់ Serie A ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាផ្លូវការ
ចន្លោះមិនឃើញ
ខ្សែការពារ Samuel Umtiti បានផ្លាស់ពីក្លឹប Barcelona ទៅកាន់ក្លឹប Lecce ដែលជាក្លឹបនៅ Serie A ជាផ្លូវការនៅក្នុងថ្ងៃនេះ។
Umiti នឹងទៅលេងនៅ Lecce រយៈពេល១រដូវកាល ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយក្លឹបអ៊ីតាលីនេះមិនទទួលបានលក្ខខណ្ឌទិញផ្ដាច់ឡើយ។
Lecce នឹងបង់ថ្លៃពលកម្មមួយចំនួនតូចទៅឲ្យកីឡាករនេះ រីឯ Barca វិញនឹងទទួលបានកម្រៃលើកចិត្តមួមចំនួនរាល់កីឡាករនេះចូលរួមប្រកួតឲ្យក្លឹបនេះអ៊ីតាលីនេះ។
Umiti មានវ័យ២៨ឆ្នាំហើយដោយប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ក្រុមឈុតធំតាំងពីឆ្នាំ២០១០ ដោយធ្លាប់លេងឲ្យ Lyon និង Barca ៕
ប្រភព៖ ក្លឹប Lecce