
- 2022-08-25 18:54:46
- បាល់ទាត់
Benzema និង Ancelotti ឈ្នះពានកីឡាករនិងគ្រូឆ្នើមប្រចាំឆ្នាំរបស់ UEFA
- 2022-08-25 18:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzema និង Ancelotti ឈ្នះពានកីឡាករនិងគ្រូឆ្នើមប្រចាំឆ្នាំរបស់ UEFA
ចន្លោះមិនឃើញ
Karim Benzema និង Carlo Ancelotti ទទួលបានពានរង្វាន់កីឡាករនិងគ្រូឆ្នើមប្រចាំឆ្នាំរបស់ UEFA បន្ទាប់ពីពួកគេបានជួយ Real Madrid ឈ្នះពាន Champions League ជាលើកទី១៤ និង La Liga កាលពីរដូវកាលមុន។
រដូវកាល២០២១-២២ Benzema បានបង្ហាញទម្រង់លេងល្អមែនទែន ដោយរកបាន១៥គ្រាប់ក្នុងកម្មវិធី UCL និងឈ្នះពានរង្វាន់មួយនេះជាលើកទី៥ក្នុងអាជីព បន្ទាប់ពី Madrid យកឈ្នះ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
លោក Ancelotti បានក្លាយជាអ្នកចាត់ការដំបូងដែលបានឈ្នះពាន Champions League ចំនួន៤ដងក្នុងអាជីព។ លើកដំបូងរបស់លោកបានឈ្នះគឺជាមួយ AC Milan កាលពីឆ្នាំ២០០៣ បន្ទាប់មក២០០៧ មុនពេលឈ្នះជាមួយ Madrid ក្នុងឆ្នាំ២០១៤និង២០២២។ ភាពជោគជ័យទាំង៤លើកខាងលើ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននិយាយថា គឺដោយសារតែការប្រឹងប្រែងក្នុងកីឡាករបាល់ទាត់ និងគុណភាពកីឡាករ៕