/630f5fd32e9d5_1661951940_medium.jpg)
- 2022-08-31 06:30:54
- បាល់ទាត់
Kloppថា Bournemouth ហួសហេតុពេកហើយ ដែលបណ្ដេញ Scott Parker ពីអ្នកចាត់ការ
- 2022-08-31 06:30:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kloppថា Bournemouth ហួសហេតុពេកហើយ ដែលបណ្ដេញ Scott Parker ពីអ្នកចាត់ការ
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មានកាលពីម្សិលមិញនេះថា ក្លឹប Bournemouth ហួសហេតុពេកហើយ ដែលបណ្ដេញលោក Scott Parker ពីអ្នកចាត់ការ ក្រោយដឹកនាំប្រកួតនៅ Premier League ៤ប្រកួត ដោយ ឈ្នះ១ប្រកួត ចាញ់៣ប្រកួតជាប់ៗគ្នា។
លោក Klopp បានលើកឡើងថា លោក Scott ជាអ្នកចាត់ការដ៏អស្ចារ្យព្រោះបានជួយឲ្យ Bournemouth ឡើងពី Championship ទៅ Premier League ដោយកាលលោកដឹកនាំនៅ Fulham ដំបូងក៏អស្ចារ្យផងដែរ។
អ្នកចាត់ការ Liverpool រូបនេះលើកឡើងថាលោកមានការភ្ញាក់ផ្អើលមែនទែន ព្រោះការបណ្ដេញលោក Scott ពីអ្នកចាត់ការព្រោះចាញ់៣ប្រកួតជាប់ៗ ដែលប្រកួតទាំង៣នោះគឺសុទ្ធតែចាញ់នឹងក្លឹបធំៗដូចជា Man City, Arsenal និង Liverpool។
អញ្ចឹងហើយលោក Klopp ថា Bournemouth ហួសហេតុពេកហើយដោយថាទោះឲ្យមានអ្នកចាត់ការថ្មីហើយបើក្លឹបហ្នឹងប៉ះនឹងក្លឹបធំៗអញ្ចឹងគឺនឹងទទួលបានលទ្ធផលដូចតែគ្នាហ្នឹង។
លោក Scott ធ្លាប់បានដឹកនាំ Bournemouth ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងមក ដោយជួយឲ្យក្លឹបលេងពី Championship ឡើងមកលេង Premier League នៅក្នុងរដូវកាលនេះ៕