/6310a1c6b4f1c_1662034320_medium.jpg)
- 2022-09-01 05:14:40
- បាល់ទាត់
Bernardo Silva បញ្ជាក់ច្បាស់ៗហើយថា នឹងនៅបន្តជាមួយ Man City
- 2022-09-01 05:14:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bernardo Silva បញ្ជាក់ច្បាស់ៗហើយថា នឹងនៅបន្តជាមួយ Man City
ចន្លោះមិនឃើញ
ខ្សែបម្រើ Bernardo Silva បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះថា គេនឹងនៅបន្តជាមូយក្លឹប Manchester City ខណៈរាល់ដងគេមិនដែលនិយាយច្បាស់ៗបែបនេះទេ។
កន្លងមកនេះកីឡាករខាងលើនេះត្រូវបានគេដឹងថា មានក្លឹបដូចជាក្លឹប Barcelona និង Paris Saint Germain ដែលធ្វើឲ្យសម្រេចចិត្តមិនច្បាស់លាស់នឹងអនាគតបន្តនៅ Man City ដល់ថ្នាក់ លោក Pep Guardiola អ្នកចាត់ការ Man City បានត្រឹមសង្ឃឹមគេនឹងបន្តជាមួយក្រមលោក។
យ៉ាងណានៅក្នុងថ្ងៃនេះ Bernardo បាននិយាយច្បាស់ៗថា៖" ខ្ញុំនឹងបន្តនៅក្លឹប Manchester City បន្តទៀត។ ខ្ញុំមិនទាន់ទទួលសំណើក្លឹបណាមួយឡើយ អញ្ចឹងខ្ញុំនឹងបន្តនៅ Man City។ ខ្ញុំសប្បាយចិត្តនឹងនៅទីនេះ ហើយការសម្រេចច្បាស់លាស់គឺធ្វើរួចហើយនឹងនៅបន្ត"។
Bernardo Silva បានមកលេងឲ្យ Man City តាំងពីឆ្នាំ២០១៧ នឹងមានកុងត្រារហូតដល់ឆ្នាំ២០២៥៕
ប្រភព៖ Fotmob