/631f22ddbed3a_1662984900_medium.jpg)
- 2022-09-12 05:17:03
- បាល់ទាត់
Haaland ពេញចិត្តនឹង Pep ខ្លាំងដោយថា លោកងប់ងុលខ្លាំងនឹងបាល់ទាត់ដូចខ្លួនដែរ
- 2022-09-12 05:17:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland ពេញចិត្តនឹង Pep ខ្លាំងដោយថា លោកងប់ងុលខ្លាំងនឹងបាល់ទាត់ដូចខ្លួនដែរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland ពេញចិត្តខ្លាំងនឹង លោក Pep Gurdiloa អ្នកចាត់ការក្លឹប Manchester City ដោយបានលើកឡើងទៅកាន់សារព័ត៌មាន Telemundo Deportes នៅក្នុងថ្ងៃនេះ លោកងប់ងុលខ្លាំងនឹងបាល់ទាត់ដូចជាខ្លួនដែរ។
Haaland បាននិយាយថា៖" គាត់ជាមនុស្សងប់ងុលខ្លាំងនឹងបាល់ទាត់ដូចជាខ្លួនខ្ញុំដែរ។ យើងទាំងពីរសុទ្ធតែស្រលាញ់បាល់ទាត់។ គាត់ធ្លាប់ជាកីឡាករ ហើយឥឡូវនេះគាត់ជាគ្រូបង្វឹក គាត់ងប់ខ្លាំងនឹងបាល់ទាត់មែនទែន។ ទាំងនេះជាអ្វីដែលខ្ញុំចូលចិត្តខ្លាំងបំផុត ព្រោះគាត់គិតពីអ្វីគ្រប់យ៉ាង ធ្វើម៉េចយើងគ្រប់គ្នាអាចពង្រឹងបន្ថែម។ ទាំងនេះជាអ្វីដែលខ្ញុំពេញចិត្តនឹងគាត់បំផុត "។
Haaland ក៏បានលើកឡើងផងដែរថា ពេញនឹងក្រុម Man City នេះខ្លាំងដោយនឹងធ្វើយ៉ាងណាប្រឹងសម្របខ្លួននឹងក្រុមនេះឲ្យបានកាន់តែល្អទៀត។
Haaland ទើបផ្លាស់មក Man City ក្នុងរដូវកាលនេះ ដោយចូលលេងបាន៨ប្រកួតហើយ និងរកគ្រាប់បាល់សរុបរហូតដល់១២គ្រាប់ឯណោះ៕