/6321c42941c34_1663157280_medium.jpg)
- 2022-09-14 05:10:08
- បាល់ទាត់
ប្រកួត PL ខែក្រោយរវាង Arsenal និង Man City ត្រូវបានផ្អាកជំនួសវិញដោយប្រកួត Europa League
- 2022-09-14 05:10:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួត PL ខែក្រោយរវាង Arsenal និង Man City ត្រូវបានផ្អាកជំនួសវិញដោយប្រកួត Europa League
ចន្លោះមិនឃើញ
ការប្រកួតរវាងក្លឹប Arsenal និងក្លឹប Manchester City ក្របខ័ណ្ឌ Premier League នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ត្រូវបានប្រកាសផ្អាកនៅក្នុងថ្ងៃនេះ។
មូលហេតុនៃការផ្អាកនេះគឺដោយសារស្ថាប័ន Premier League ព្រមព្រៀងនឹង UEFA ដោយឲ្យការប្រកួតរវាងក្លឹប Arsenal និងក្លឹប PSV ក្របខ័ណ្ឌ UEFA Europa League ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ តែត្រូវបានផ្អាក យកថ្ងៃប្រកួតខាងលើនេះវិញ។
ដូច្នេះការប្រកួត Europa League រវាង Arsenal និង PSV ត្រូវបានកំណត់ដោយធ្វើនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខ។
សម្រាប់ការប្រកួតរវាង Arsenal និង Man City ខាង PL នឹងរកថ្ងៃប្រកួតថ្មីសម្រាប់ការប្រកួតនេះ ដោយនឹងធ្វើការប្រកាសនៅពេលក្រោយ៕