• 2022-09-15 05:56:28
  • បាល់ទាត់

Ancelottiថា​សុខ​ចិត្ត​ឈប់​ធ្វើ​គ្រូ​បង្គោល​ បើ​ Valverde ​ស៊ុត​ចូល​ក្រោម​​​១០គ្រាប់​ ក្នុង​រដូវកាល​នេះ​

  • 2022-09-15 05:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ឈ្នះប្រកួត​ UEFA Champions League នឹង​ក្លឹប​ Leipzig នូវ​លទ្ធផល​ ២-០ យប់​មិញ​ថា​ លោក​សុខ​ចិត្ត​ឈប់​ធ្វើ​គ្រូ​បង្គោល​បើ​ខ្សែបម្រើ​ Fede Valverde ស៊ុត​ចូល​ក្រោម​១០គ្រាប់​ ក្នុង​រដូវកាល​នេះ​។

លោក Ancelotti បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ប្រាប់​ Valverde ថា​បើ​គេ​​មិន​ស៊ុត​ចូល​បាន​យ៉ាង​តិច​១០គ្រាប់​ទេ​នៅ​ក្នុង​រដូវកាល​នេះ​ ខ្ញុំ​មិន​ចោល​អជ្ងាប័ណ្ណ​គ្រូបង្គោល​របស់​ខ្ញុំ​ចោល​ ហើយ​ចាកចេញ​ពី​អាជីព​នេះ​ "។

ទាក់ទង​នឹង​សមត្ថភាព​ Valverde លោក​ Ancelotti និង​ក្រុមការងារ​លោក​ សុទ្ធ​តែ​យល់​ឃើញ​ថា​ គេ​ស្ថិត​ក្នុង​ចំណោម​ខ្សែបម្រើ​ដែល​ល្អ​បំផុត​លើ​លោក​នេះ​សម្រាប់​ពេល​ និង​អនាគត​ផង​ដែរ​។

នៅ​ក្នុង​រដូវកាល​នេះ​ គេ​ចូល​លេង​ឲ្យ​ Real បាន​៨ប្រកួត​ និង​ស៊ុត​ចូល​៣គ្រាប់​ហើយ​ ដោយ​កីឡាករ​នេះ​ក៏​បាន​ចូល​រួម​ស៊ុត​ចូល​១គ្រាប់​ក្នុង​ការ​ប្រកួត​ខាង​លើ​ផង​ដែរ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់