/632325b66ad1e_1663247760_medium.jpg)
- 2022-09-15 06:22:50
- បាល់ទាត់
Neymar មិនសុខចិត្តទទួលបានកាតលឿង ព្រោះគ្រាន់តែខ្លួនអបអរក្រោយស៊ុតចូលសោះ
- 2022-09-15 06:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar មិនសុខចិត្តទទួលបានកាតលឿង ព្រោះគ្រាន់តែខ្លួនអបអរក្រោយស៊ុតចូលសោះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar ត្រូវបានអជ្ងាកណ្ដាលពិន័យកាតលឿងមួយ ក្រោយអបអរគ្រាប់បាល់ដែលគេស៊ុតចូល នៅក្នុងប្រកួត Champions League រវាងក្លឹប Paris Saint Germain និងក្លឹប Maccabi Haifa នូវលទ្ធផល ៣-១ នៅក្នុងថ្ងៃនេះ។
Neymar បានធ្វើការតវ៉ានឹងអជ្ងាកណ្ដាលនោះភ្លាមៗផងដែរប៉ុន្តែមិនជោគជ័យ ដោយកីឡាករនេះបានបង្ហោះសារមិនពេញចិត្តរបស់គេបន្ថែមទៀតពាក់ព័ន្ធនឹងរឿងនៅលើបណ្ដាញសង្គម Twitter របស់គេជាបន្តបន្ទាប់។
កីឡាកររូបនេះបានបង្ហោះបន្តបន្ទាប់ថា៖" ការឲ្យកាតលឿងនេះគឺជាការមិនគោរពកីឡាករសុទ្ធសាធទាំងម្ដង។ រឿងនេះមិនគួរនឹងកើតឡើងនោះទេ។ ខ្ញុំទទួលបានកាតលឿងដោយមិនបានធ្វើអីខុស។ គេយល់ខុសលើខ្ញុំសោះហ្នឹង។ អញ្ចឹងទាល់សុំការអនុញ្ញាតសិនមែនមុនការអបអរ "។
បើតាម Marca បានឲ្យ អជ្ងាកណ្ដាលដែលឲ្យកាតលឿងព្រោះតែសកម្មភាពដែល Neymar អបអរនេះ (ដូចរូបខាងលើ) ជាលក្ខខណៈឌឺឌងក្រុមម្ខាងទៀត ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមម្ខាងទៀត៕