
- 2022-09-18 19:58:30
- បាល់ទាត់
អ្នកគាំទ្រ Juventus ទាមទារឲ្យបណ្ដេញ Allegri ចេញពីតំណែង ក្រោយដឹកនាំអន់ពេក
- 2022-09-18 19:58:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Juventus ទាមទារឲ្យបណ្ដេញ Allegri ចេញពីតំណែង ក្រោយដឹកនាំអន់ពេក
ចន្លោះមិនឃើញ
ក្រុមទើបឡើងមកថ្មី Monza រកបានជ័យជម្នះជាលើកដំបូងនៅ Serie A ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយបានយកឈ្នះក្រុមខ្លាំង Juventus ១-០ ធ្វើឲ្យកៅអីរបស់លោក Massimiliano Allegri កាន់តែក្ដៅ។
កីឡាករ Christian Gytkjaer រកបានគ្រាប់ជ័យជម្នះនៅវគ្គទីពីរ ជួយ Monza ឈ្នះជាលើកដំបូងក្នុងរដូវកាលនេះក្នុងលីគ រំកិលឡើងផុតពីបាតតារាង។ Monza បានឡើងមកកាន់ Serie A ជាលើកដំបូងកាលពីរដូវកាលមុន ហើយក្លិបមួយនេះគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រីរបស់អ៊ីតាលីលោក Silvio Berlusconi។
Juventus បានចាប់ផ្ដើមរដូវកាលជាមួយលទ្ធផលមិនល្អសោះ ហើយតំណែងរបស់លោក Allegri កំពុងស្ថិតក្រោមសម្ពាធ។ ក្រុមរហស្សនាមសេះបង្កង់កំពុងស្ថិតនៅលេខ៨ក្នុងតារាងពិន្ទុ ឈ្នះបានតែ២ប្រកួតគត់ក្នុងចំណោម៧ប្រកួត ហើយចាញ់ទាំងពីរប្រកួតនៅ UCL ទៀតផង។
ក្រុមអ្នកគាំទ្ររបស់ Juventus កំពុងតែទាមទារឲ្យក្លិបបណ្ដេញលោក Allegri ចោលទៅ ដោយចង់ឲ្យតែងតាំងលោក Thomas Tuchel ជំនួសវិញ។ Tuchel ទើបតែត្រូវ Chelsea បញ្ចប់តួនាទីក្រោយដឹកនាំក្រុមចាញ់ប្រកួតដំបូងនៅ UCL៕