/6328675b19a57_1663592280_medium.jpg)
- 2022-09-19 06:02:49
- បាល់ទាត់
មេ Juventusថា នឹងមិនបណ្ដេញ Allegri ចេញពីតំណែងទេ ទោះអ្នកគាំទ្របានទាមទារក្ដី
- 2022-09-19 06:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Juventusថា នឹងមិនបណ្ដេញ Allegri ចេញពីតំណែងទេ ទោះអ្នកគាំទ្របានទាមទារក្ដី
ចន្លោះមិនឃើញ
លោក Maurizio Arrivabene នាយកប្រតិបត្តិក្លឹប Juventus បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះ ដោយបញ្ជាក់ជំហរនឹងមិនបណ្ដេញ លោក Massimiliano Allegri គ្រូបង្គោលក្រុមសេះបង្គង់នេះពីតំណែង នោះទេ ទោះត្រូវបានអ្នកគាំទ្រទាមទារក្ដីព្រោះដឹកនាំទទួលលទ្ធផលមិនអាចទទួលយកបាន។
លោក Arrivabene បាននិយាយថា៖" រឿងរ៉ាវនឹងកាន់តែមានភាពរញេរញៃហើយ បើបណ្ដេញ Allegri នៅក្នុងពេលនេះ។ Allegri មានគម្រោងការងារគម្រោងដឹកនាំអភិវឌ្ឍ Juventus នេះក្នុងរយៈពេល៤ឆ្នាំទៅមុខ អញ្ចឹងគឹថាយើងមានគម្រោងរយៈពេលវែងនៅទីនេះ ហើយខ្ញុំក៏ពាក់ព័ន្ធនឹងគម្រោងហ្នឹងផងដែរក្នុងនាមជា CEO មួយរូប "។
រាប់ទាំងប្រកួតក្នុង Serie A និង UEFA Champuions League លោក Allegri ដឹកនាំបាន៩ប្រកួតហើយនៅក្នុងរដូវកាលប៉ុន្តែលទ្ធផលឈ្នះប្រកួតបានតែ២ដងប៉ុណ្ណោះក្នុង Serie A និងចេញប្រកួតទាំង២ដងតែម្ដង ក្នុង UCLដោយលទ្ធផលបែបនេះនៅខណៈនេះ Juventus ឈរលើចំណាត់ថ្នាក់ទី៨ មាន១០ពិន្ទុ ក្នុងតារាងប្រកួត Serie A ខណៈ Napoli ក្រុមនាំមាន១៧ពិន្ទុ។
ព្រោះតែលទ្ធផលមិនល្អបែបនេះ អ្នកគាំទ្រទាមទារឲ្យបណ្ដេញលោកចេញ ដោយជំនួសវិញដោយ លោក Thomas Tuchel អតីតអ្នកចាត់ការ Chelsea ដែលទើបត្រូវបានក្លឹបបញ្ចប់តួនាទី៕