
- 2022-10-02 19:17:46
- បាល់ទាត់
រកឃើញក្រុមបញ្ចប់កំណត់ត្រាឈ្នះ១០០%ក្នុងលីគរបស់ Real Madrid ហើយ
- 2022-10-02 19:17:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមបញ្ចប់កំណត់ត្រាឈ្នះ១០០%ក្នុងលីគរបស់ Real Madrid ហើយ
ចន្លោះមិនឃើញ
Osasuna គឺជាក្រុមដែលបានបញ្ចប់កំណត់ត្រាឈ្នះ១០០របស់ Real Madrid នៅ La Liga រដូវកាលនេះ បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ១-១ កាលពីយប់មិញ។
ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើង Vinicius Junior ជាអ្នករកបានគ្រាប់នាំមុខឲ្យ Madrid មុនពេល Kike Garcia ទាត់បញ្ចូលទីតាមស្មើឲ្យ Osasuna។ Madrid មានឱកាសទាត់ប៉េណាល់ទីមួយបាល់ តែខ្សែប្រយុទ្ធ Karim Benzema ទាត់ទៅបុករបាទីមិនចូល ធ្វើឲ្យលទ្ធផលចុងក្រោយបានត្រឹមស្មើគ្នា ១-១។
លទ្ធផលនេះបានធ្វើឲ្យ Osasuna បញ្ឈប់ការឈ្នះ១០០%របស់ Madrid នៅសប្ដាហ៍ទី៧ក្នុងលីគ។ ពេលនេះ Real Madrid មាន១៩ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Barcelona ប៉ុន្តែចាញ់គ្រាប់ចំណេញ។ កាលពីថ្ងៃសៅរ៍ Barcelona បានយកឈ្នះ Mallorca ១-០ ហើយមួយគ្រាប់របស់ពួកគេរកបានដោយខ្សែប្រយុទ្ធ Robert Lewandowski៕