
- 2022-10-16 20:17:34
- បាល់ទាត់
Mbappe ថាខ្លួនមិនបានសុំក្លឹបចេញនៅខែមករានោះទេ
- 2022-10-16 20:17:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ថាខ្លួនមិនបានសុំក្លឹបចេញនៅខែមករានោះទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថា គេមិនបានសុំចាកចេញពីក្លឹប Paris St-Germain នៅខែមករា ដូចដែលសេចក្ដីរាយការណ៍បានចុះផ្សាយនោះទេ។
កីឡាករវ័យ២៣ឆ្នាំទើបតែបានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ PSG កាលពីខែឧសភាកន្លងទៅ។ មុនចុះកុងត្រានេះ គេធ្លាប់មានការទាក់ទងផ្លាស់ទៅកាន់ក្លឹប Real Madrid។ ពេលនេះសមាជិកឈ្នះ World Cup ២០១៨ បានច្រានចោលព័ត៌មានដែលថាខ្លួនគេចេញពីក្លឹបនៅខែមករាខាងមុខ។
ក្រោយជួយ PSG យកឈ្នះ Marseille ១-០ កាលពីយប់មិញកីឡាករសញ្ជាតិបារាំងបាននិយាយថា គេសប្បាយចិត្ត ហើយក៏មិនបានសុំក្លឹបចេញនៅខែមករានេះដែល។ ព័ត៌មាននេះបានលេចឡើងមុនការប្រកួតរវាង PSG និង Benfica ក្នុងពានរង្វាន់ Champions League កាលពីសប្ដាហ៍មុន។
Mbappe ពិតជាមិនយល់ថារឿងរ៉ាវនេះចេញមកពីប្រភពណាឡើយ ហើយគេក៏ភ្ញាក់ផ្អើលដូចអ្នកគាំទ្រគ្រប់គ្នាដែរ។ PSG បច្ចុប្បន្ននៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ក្នុង Ligue 1 ក្រោយឈ្នះ ១-០ លើ Marseille ដែលជាការទាត់បញ្ចូលទីរបស់ខ្សែបម្រើប្រយុទ្ធ Neymar៕