/636cc2b9f0b72_1668072120_medium.jpg)
- 2022-11-10 03:57:32
- បាល់ទាត់
Kloppថា នឹងបន្តខិតខំដឹកនាំ Liverpool ទោះជាមានការផ្លាស់ប្ដូរម្ចាស់ក្លឹបយ៉ាងណាក្ដី
- 2022-11-10 03:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kloppថា នឹងបន្តខិតខំដឹកនាំ Liverpool ទោះជាមានការផ្លាស់ប្ដូរម្ចាស់ក្លឹបយ៉ាងណាក្ដី
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានធ្វើការនិយាយទៅកាន់សារព័ត៌មានក្នុងថ្ងៃនេះក្រោយប្រកួតឈ្នះ Derby County ក្នុងក្របខ័ណ្ឌ EFL Cup ថា លោកនៅតែបន្តខិតខំដឹកនាំក្លឹប Liverpool ដដែលទោះជាមានការផ្លាស់ប្ដូរម្ចាស់ក្លឹបយ៉ាងណាក្ដី។
លោក Klopp បាននិយាយថា៖" អ្វីដែលខ្ញុំទទួលបានមកទល់នឹងពេលនេះគឺម្ចាស់ក្លឹបគាត់កំពុងរកអ្នកវិនិយោគមកទិញក្លឹបនេះ។ គំនិតហ្នឹងល្អ ខ្ញុំពេញចិត្តនឹងគំនិតនេះ។ ទោះជារឿងនេះកើតឡើងក្ដី វាមិនរំខានដល់ការត្រៀមដឹកនាំរបស់ខ្ញុំនោះទេ។ កីឡាករទាំងអស់ ពួកគេមិនសួរនាំរឿងហ្នឹងផង ហើយសម្រាប់ខ្ញុំវិញគឺថារឿងហ្នឹងគ្មានអីទេ "។
លោកបន្តថា៖" ខ្ញុំមានទំនាក់ទំនងល្អជាមួយនឹង FSG (ក្រុមហ៊ុន Frenway Sport Group ដែលជាម្ចាស់ក្លឹប Liverpool) ខ្ញុំពេញចិត្តនឹងរបៀបធ្វើការពួកគេ តែបើមានការប្រែប្រួលផ្លាស់ប្ដូរម្ចាស់ក្លឹប ខ្ញុំនឹងនៅតែបន្តខិតខំដឹកនាំក្លឹបនេះអញ្ចឹង ព្រោះវាមិនមានអីពាក់ព័ន្ធគ្នារវាងរឿងទាំងនេះទេ "។
បើតាមព័ត៌មានជាច្រើន នៅខណៈនេះ FSG ចង់លក់ Liverpool ដោយតម្លៃក្លឹបនេះក្នុងពេលបច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រមាណ ៥ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះទិញក្លឹបនេះកាលពីឆ្នាំ២០១០ គឺមានតម្លៃប្រមាណ៣០០លានផោនប៉ុណ្ណោះ។
សម្រាប់រដូវកាលនេះ Liverpool ហាក់មិនសូវមានលទ្ធផលវិជ្ជមានក្នុងការប្រកួតប៉ុន្មាននោះទេជាពិសេសគឺនៅ Premier League ដោយក្លឹបនេះបានជាប់ចំណាត់ថ្នាក់លេខ៨ មាន១៩ពិន្ទុ រីឯ Arsenal ក្រុមឈានមុខក្នុងលីគ មាន៣៤ពិន្ទុឯណោះ៕