/63809c31580c4_1669372920_medium.jpg)
- 2022-11-25 04:20:06
- បាល់ទាត់
Neymar នៅអាចបន្តជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុង World Cup 2022 ទោះមានរបួសកជើង
- 2022-11-25 04:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar នៅអាចបន្តជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុង World Cup 2022 ទោះមានរបួសកជើង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar នៅតែបន្តចូលរួមជួយក្រុមជម្រើសប្រេស៊ីលក្នុងកំពូលព្រឹត្តិការណ៍ប្រកួត World Cup 2022 ប្រទេសកាតា ទោះជាមានរបួសកជើងទៅហើយក្ដី នេះបើយោងតាមការលើកឡើងរបស់លោក Tite គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល។
កីឡាករមានរបួសកជើងនេះក្នុងពេលជួយក្រុមជម្រើសជាតិប្រេស៊ីល ប៉ះនឹងក្រុមជម្រើសជាតិស៊ែប៊ី កាលពីយប់មិញនេះ ដែលជាលទ្ធផលប្រេស៊ីលទទួលបានជ័យជំនះក្នុងលទ្ធផល ២-០ ដោយកីឡាករ Richarlison ជាអ្នកស៊ុតចូលទាំង២គ្រាប់។
នៅក្នុងខណៈនេះ Neymar ត្រូវបាននាំយកទៅពិនិត្យលើមុខរបួសឲ្យច្បាស់លាស់សិន ដែលត្រូវឲ្យអវត្តមានពីក្រុមរយៈពេលខ្លី ដោយលទ្ធផលច្បាស់លាស់នឹងដឹងក្នុងថ្ងៃនេះ។
ទោះជាយ៉ាងណាក្ដី លោក Tite មានជំនឿជាក់ខ្ពស់ និងបានបញ្ជាក់ច្បាស់ថា Neymar នឹងបន្តចូលរួមជួយក្រុមលោកទៀត។
កាប្រកួត World Cup 2022 នៅប្រទេសកាតានេះបានចាប់ផ្ដើមនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់ទៅវិញនៅខែក្រោយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕
ប្រភព៖ Fabrizio Romano BBC