• 2022-12-20 19:08:46
  • បាល់ទះ

កុំ​ភ្លេច​ទៅ​គាំទ្រ!​ Slamball​ ក្រុម​មាន់ជល់​កំពង់ចាម​ ប៉ះ​ ក្រុមត្រីឆ្លាម​កំពត​

  • 2022-12-20 19:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក្រើក​ទៀត​ហើយ​អ្នក​ខេត្ត​កំពង់ចាម​ល្ងាច​នេះ​ ក្រុម​ម្ចាស់​ផ្ទះ​មាន់ជល់កំពង់ចាម​ នឹង​ត្រូវ​បើក​ទ្វា​ស្វាគមន៍ ​​ក្រុម​ត្រីឆ្លាម​កំពត​ ក្នុង​ពាន​រង្វាន់​ Slamball ​សប្ដាហ៍​ទី៨។​

កម្មវិធី​ប្រកួត​ល្ងាច​នេះ

ខេត្ត​កំពង់ចាម​គឺ​មាន​អ្នក​គាំទ្រច្រើន​មែនទែន​នា​ពេល​កន្លង​មក​ អាច​និយាយ​បាន​ថា​សន្ទុះ​នៃ​ការ​ស្រឡាញ់​វិស័យ​បាល់ទះ​នេះ​មាន​ចំនួន​ច្រើន​ពិសេស​រវាង​ខេត្ត​មួយ​ប៉ះ​ខេត្ត​មួយ​បែប​នេះ។​ យ៉ាងណា​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី៨​ នេះ​ជឿជាក់​ថា​ក៏​មិន​ខុស​ពី​មុន​ដែរ​នឹង​មាន​អ្នក​ចូល​ទស្សនា​ផ្ទាល់​ច្រើន​ ព្រោះ​ជា​ការ​ជួយ​លើក​ទឹកចិត្ត​ដល់​ក្រុម​ខ្លួន​ដើម្បី​ប្រជែង​យក​ជ័យជម្នះ។​

បើ​ប្រិយមិត្ត​ចង់​ចូល​ទស្សនា​ផ្ទាល់​កុំ​ភ្លេច​វេលា​ម៉ោង​ ៤ល្ងាច​នេះ​នៅ​តារាង​ លាភ​ ហេងហេង​ ក្នុង​ខេត្ត​កំពង់ចាម។​ ប្រសិន​បើ​ចង់​ទស្សនា​តាម​ការ​ឡាយ​ (Live)​ អាច​ចូល​ទៅ​កាន់​ផេក​ Sabay News Sports​ និង​  Anchor Beer (Cambodia)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់