/63a6575cd71d4_1671845700_medium.jpg)
- 2022-12-23 18:43:48
- បាល់ទះ
ផ្អើលអ្នកព្រៃវែងហើយល្ងាចនេះ! ស្មាត់ឌូក ប៉ះ ម៉េងហួង ពាន Slamball
- 2022-12-23 18:43:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលអ្នកព្រៃវែងហើយល្ងាចនេះ! ស្មាត់ឌូក ប៉ះ ម៉េងហួង ពាន Slamball
ចន្លោះមិនឃើញ
ពានរង្វាន់បាល់ទះ Slamball ឈានដល់សប្ដាហ៍ទី៩ ហើយនៅល្ងាចនេះ ដែលជាការប៉ះគ្នារវាងក្រុមនាគព្រៃវែង ប៉ះ ត្រីឆ្លាំងភ្នំពេញ នៅតារាងបាល់ទះ GS Club ក្នុងខេត្តព្រៃវែង។
ការប្រកួតសប្ដាហ៍ទី៩ នេះអាចនិយាយបានថាជាគូធំ និងសុទ្ធតែជាជើងខ្លាំងប៉ះគ្នាហើយ។ នាគព្រៃវែង ត្រូវបើកទ្វាស្វាគមន៍ភ្ញៀវ ត្រីឆ្លាំងភ្នំពេញ ដើម្បីប្រជែងជ័យជម្នះបន្តដំណើរឆ្ពោះទៅដណ្ដើមពានរង្វាន់ Slamball ឆ្នាំ២០២២។
សម្រាប់ការប្រកួតល្ងាចម៉ោង៤ នេះដែរ ស្មាត់ឌូក ដាក់ក្ដីសង្ឃឹមរហូតដល់ទៅ ៧០% ថាក្រុមរបស់ខ្លួនទទួលបានជ័យជម្នះលើ ត្រីឆ្លាំងភ្នំពេញ។ ហេតុផលដែលរូបគេសង្ឃឹមច្រើនបែបនេះ ដោយសារតែក្រុមខ្លួនធ្លាប់ឈ្នះ ១ដងហើយ ខណៈបច្ចេកទេស សមត្ថភាព និងរបៀបលេងរបស់ដៃគូគឺបានស្វែងយល់រួចរាល់ផងដែរ។
ការប្រកួតពានរង្វាន់ Slamball សប្ដាហ៍ទី៩ នេះនឹងធ្វើឡើងនៅក្នុងខេត្តព្រៃវែង នៅតារាងបាល់ទះ GS Club វេលាម៉ោង៤ល្ងាចតទៅ។ ប្រសិនបើប្រិយមិត្តចង់ទស្សនាផ្ទាល់អាចអញ្ជើញទៅបាននៅតារាង GS Club ឬទស្សនាតាមការឡាយ (Live) លើហ្វេសបុកផេក Sabay News Sport និង Anchor Beer (Cambodia)៕