
- 2022-12-25 02:13:39
- បាល់ទាត់
ចាប់ផ្ដើមហើយ! ពានអន្ដរក្រសួង-ស្ថាប័ន មានក្រុមចូលរួមសរុប៣០ក្រុម
- 2022-12-25 02:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ផ្ដើមហើយ! ពានអន្ដរក្រសួង-ស្ថាប័ន មានក្រុមចូលរួមសរុប៣០ក្រុម
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ ចាប់ផ្ដើមដំណើរការប្រកួតហើយ កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ ដែលមានក្រុមចូលរួមសរុបដល់ទៅ៣០ក្រុមឯណោះ។
កាលពីម្សិលមិញនេះជាថ្ងៃបើកការប្រកួតអន្ដរក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស សុខា ប្រធានកិត្តិយសនៃគណៈកម្មាធិការកីឡាបាល់ទាត់អន្តរក្រសួង ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ អន្តរក្រសួង ឯកឧត្តម សូវ៉ាត សីលា ប្រធានគណ:កម្មាធិការប្រតិបត្តិ រួមជាមួយតំណាងក្រុមហ៊ុន ដៃគូរសហការឧបត្ថម្ភ និងប្រតិភូ កីឡាករតំណាងក្រសួងស្ថាប័នដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ ។
នេះជាការចាប់ផ្ដើមឡើងវិញនៃពានរង្វាន់ខាងលើក្រោយពីខកខាន២ឆ្នាំមកហើយដោយសារតែមេរោគកូវីដ១៩។ ដោយឡែកនៅលើកនេះមានក្រុមចូលរួមសរុបដល់ទៅ៣០ក្រុម ហើយនេះក៏បានសបញ្ជាក់ឱ្យឃើញពីការរួមចំណែកក្នុងវិស័យកីឡារបស់ស្ថាប័នផ្សេងៗផងដែរ។ ការប្រកួតពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ ឡើងវិញក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាព មិត្តភាព ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព។ លើសពីនេះទៅទៀត កម្មវិធីនេះក៏បានបង្ហាញឲ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The Games ក្នុងឆន្ទៈគាំទ្រនិងអបអរសាទរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្រោមទិសស្លោក កីឡាក្នុងសន្តិភាព។
ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចាប់ផ្ដើមប្រកួតពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២២ខាងមុខនេះតទៅហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី ១៩ខែមីនាឆ្នាំ២០២៣ខាងមុខ៕