/63ba2f061aca0_1673146080_medium.jpg)
- 2023-01-07 19:54:29
- បាល់ទះ
ក្រុមយុន ឬ ក្រុមបន្ទាយឈើ ជាអ្នកឡើងវគ្គផ្ដាច់ព្រ័ត្រពាន Slamball ល្ងាចនេះ
- 2023-01-07 19:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមយុន ឬ ក្រុមបន្ទាយឈើ ជាអ្នកឡើងវគ្គផ្ដាច់ព្រ័ត្រពាន Slamball ល្ងាចនេះ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទះពានរង្វាន់ Slaball ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយល្ងាចនេះដែលជាការប៉ះគ្នារវាងក្រុមយុន (ពង្រូលកំពង់ស្ពឺ) និងក្រុមបន្ទាយឈើ (ដំរីសៀមរាប) នៅតារាងសៅសាមីត ក្នុងខេត្តកំពង់ស្ពឺ។
ការប្រកួតដែលអ្នកគាំទ្រវិស័យបាល់ទះចង់ទស្សនាបំផុតនោះគឺមកដល់ហើយនៅល្ងាចនេះ ព្រោះសុទ្ធតែស្មាត់ធំៗស្រុកខ្មែរប៉ះគ្នា។ អ្នកគាំទ្រខាងកំពង់ស្ពឺ ជាពិសេសស្មាត់យុន ស្មាត់រាជ ច្បាស់ណាស់នឹងទៅគាំទ្រក្រុមខ្លួនលើកទឹកចិត្តដើម្បីទទួលជ័យជម្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
យ៉ាងណាការប្រកួតល្ងាចនេះក៏មិនស្រួលឡើយសម្រាប់ពង្រូលកំពង់ស្ពឺ ព្រោះក្រុមដំរីសៀមរាប មានស្មាត់កំពុងឡើងកូដ បន្ទាយឈើ រួមនិងកីឡាករចិត្តត្រជាក់ស្មាត់ រស់ ហាន់វ៉ា។ ដូច្នេះការប្រកួតគឺច្បាស់ណាស់តានតឹងទម្រាំអាចឈ្នះគ្នា។
កុំភ្លេចទស្សនាការប្រកួតល្ងាចនេះវេលាម៉ោង ៤ តទៅនៅតារាងបាល់ទះ សៅសាមីត ក្នុងខេត្តកំពង់ស្ពឺ ឬអាចទស្សនាតាមការឡាយ (Live) លើផេក Sabay News Sport និង Anchor Beer (Cambodia)៕