
- 2023-02-15 06:18:45
- បាល់ទាត់
អង្គការផ្កាយសមុទ្រ៖ បើកការប្រកួតបាល់ទាត់វិលAIA-ISF Youth League លើកទីពីរនៅកំពង់ធំ
- 2023-02-15 06:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រ៖ បើកការប្រកួតបាល់ទាត់វិលAIA-ISF Youth League លើកទីពីរនៅកំពង់ធំ
ចន្លោះមិនឃើញ
អង្គការផ្កាយសមុទ្រ និង AIA បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League លើកទីពីរប្រចាំឆ្នាំនេះក្នុងបរិវេណទីលានបាល់ទាត់ហ្វុតសាល ក្លឹបអាចារ្យលក្ខ នៅទីរួមខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការចូលរួមពោរពេញទៅដោយភាពសប្បាយរីករាយ និងសំឡេងហ៊ោកងរំពង។
ប្រធានគ្រប់គ្រងកម្មវិធីបាល់របស់អង្គការផ្កាយសមុទ្រ លោក យិន សាមឌី បានលើកឡើងថា កិច្ចសហការជាមួយនឹង AIA Cambodia ពិតជាបានជួយគាំទ្រយ៉ាងច្រើនដល់ការងារអង្គការផ្កាយសមុទ្រ។
លោក យិន សាមឌី បន្ថែមទៀតថា ការឧបត្ថម្ភគាំទ្រ និងការប្ដេជ្ញាចិត្តចំពោះការលើកកម្ពស់ជីវិតកាន់តែប្រសើររបស់ក្រុមហ៊ុននេះបានរួមចំណែកក្នុងការរីកលូតលាស់នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League នេះ។ ក្នុងនាមជាអ្នកដឹកនាំសកម្មភាពនេះពិតជាមានសេចក្ដីរំភើបរីករាយដែលបានរួមសហការជាមួយនឹងក្រុមហ៊ុន។
រំលឹកដែរថា បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League លើកទីពីរប្រចាំឆ្នាំនេះធ្វើឡើងនៅក្នុងខេត្តកំពង់ធំ និងមានកីឡាករ កីឡាការិនីជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់ មកពី ៣០ក្រុម៕